Connect with us

ព័ត៌មានអន្ដរជាតិ

ចិន​​​​ថា អាមេរិក​បញ្ឆេះ​សង្គ្រាម​ ​​ក្រោយ​​​​​​ការ​​សម្រេច​​លក់​អាវុធ​ធុនធ្ងន់​​ឱ្យ​តៃវ៉ាន់​

បានផុស

នៅ

​រដ្ឋាភិបាល​​ចិន ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ទី​២៥ បាន​រិះ​គន់សហរដ្ឋអាមេរិក​ដែល​​​​បាន​​​លក់​ស​ព្វា​​វុធ​ឱ្យ​​តៃ​វ៉ាន់​ និង​បាន​ហៅ​ថា​ជា​ទង្វើ​មិន​ល្អ​ ក៏​ដូចជា​ការ​រុញ​ឱ្យ​មាន​ភ្លើង​សង្រ្គាម​កាន់​តែ​ក្តៅ​ និងជំរុញ​ឱ្យ​មាន​ការ​​គំរាម​កំហែង​ច្រក​សមុទ្រ​តៃ​វ៉ាន់។ បើ​តាមភ្នាក់​ងារ​​សារព័ត៌មាន Agencies/rj ។​​

យោធាតៃវ៉ាន់។ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កាល​ពី​សប្តាហ៍​មុន​ សហរដ្ឋ​អាមេរិកបាន​ប្រកាស​​ថា ​​​ខ្លួន​លក់​អាវុធ​ឱ្យ​តៃ​វ៉ាន់​ក្នុង​តម្លៃ​ ១១.១ប៊ីលាន​ដុល្លារ ដែល​ជា​តម្លៃ​មួយ​ដ៏​ថ្លៃ​និង​មាន​អាវុធ​ធុន​ធ្ងន់​ជា​ច្រើន​មិន​ធ្លាប់​មាន​លើ​កោះ​នេះ

អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិចិន​ លោក Zhang Xiaogang ​បាន​និយាយ​ថា​៖«ភាគី​អាមេរិក​បាន​ក្បត់​ពាក្យ​សម្តី​របស់​ខ្លួន​ ញុះ​ញង់បង្កើត​ឱ្យ​មាន​សង្គ្រាម​កាន់​តែ​ខ្លាំង​​ និងបាន​​​ពន្លឿន​ការ​គំរាម​កំហែង​ឱ្យ​មាន​សង្គ្រាម​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​»។

លោក​ Zhang បាន​បន្តទៀត​ថា​ សហរដ្ឋ​អាមេរិក​គឺ​ជា​អ្នក​បង្ក​ហេតុ​ហើយ​វា​​ជា​សកម្មភាព​ដែល​ខុស​ធ្ងន់​ធ្ងរ​ណាស់​។

លោក​បាន​​​បន្ត​ថា ការ​លូក​ដៃ​របស់​សហរដ្ឋ​អាមេរិក​គឺ​នាំ​ឱ្យ​មាន​ភាព​អវិជ្ជមាន​​ផ្នែក​ទំ​នាក់​ទំនង​កាទូត​របស់​តៃ​វ៉ាន់​ ជា​ពិសេស​បាន​ជ្រៀត​ជ្រែក​ចូល​ក្នុង​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ចិន​។​ វា​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​​​ថា​ជា​ទង្វើ​​​ខុស​​ធ្ងន់​​ធ្ងរ​​ដល់​កង​កម្លាំង​​ឯករាជ្យ​ពិសេស​របស់តៃវ៉ាន់ ដែល​បំផ្លាញ​យ៉ាង​ខ្លាំង​ក្លា​​ដល់​សន្តិភាពនានា និង​ស្ថិរ​ភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​។

អ្នក​នាំ​ពាក្យ​​​ក្រសួង​ការ​ពារជាតិចិន ក៏​បាន​ជំរុញ​ឱ្យ​សហរដ្ឋ​អាមេរិក​គួរ​យល់ដឹង​​ឱ្យ​បានស៊ីជម្រៅ​ពី​បញ្ហា​របស់​​តៃវ៉ាន់​ ដោយ​គោ​រព​តាម​គោលការណ៍​ចិន​តែ​មួយ និង​សេច​ក្តី​ថ្លែង​ការណ៍​រួម​បី​ចំណុច​របស់​ចិន-អាមេរិក។

លោក​ក៏​បាន​បន្ថែម​ថា សហរដ្ឋ​អាមេរិក​គួរ​តែ​ប្រុងប្រយ័ត្ន​បំផុត​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ទាក់​ទង​នឹង​កោះ​តៃវ៉ាន់ បញ្ឈប់​ការ​បំពាក់​អាវុធ​ដល់​ដែនកោះ​នេះ​តាម​គ្រប់​មធ្យោបាយ​ទាំង​អស់​ និងចាត់​វិធាន​ការ​ជាក់​ស្តែង​ដើម្បី​​រក្សា​​​ស្ថានភាព​​​នៃ​ទំនាក់​ទំនង​​​​​ភាគី​ជារួម និង រវាង​ប្រជាជាតិ​ទាំងពីរ​​​និង​យោធា​​ទាំងពីរ​​៕​

ប្រែសម្រួល៖ ណឺ មិនា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម