ព័ត៌មានជាតិ
លោក ហេង សួរ ៖ សាធារណជនមានបំណងស្វែងរកការងារធ្វើនៅក្រៅប្រទេស សូមមកប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័ត»
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់សាធារណជនដែលមានបំណងស្វែងរកការងារធ្វើនៅក្រៅប្រទេស សូមមកប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័ត» ដែលមានឱកាសខ្ពស់ទទួលបានការងារ និងត្រឹមត្រូវតាមច្បាប់។

បើតាមការថ្លែងរបស់លោក ហេង សួរ ក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ» ចំនួន១០០ បញ្ជរ និងប្រគល់ជូនដល់សាកលវិទ្យាល័យ វិទ្យាស្ថាន គ្រឹះស្ថានបណ្តុះបណ្តាល ផ្សារទំនើប ហាងកាហ្វេ និងក្រុមហ៊ុនឯកជន កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កន្លងទៅតែងតែមានការលើកឡើងថា ប្រជាពលរដ្ឋមួយចំនួនដែលធ្វើចំណាកស្រុក ចេញទៅធ្វើការនៅក្រៅប្រទេស តែងជួបប្រទះការប្រថុយប្រថាន ហើយទទួលព័ត៌មានដែលមិនមានប្រភពមូលដ្ឋានច្បាស់លាស់ ពិសេសក្រុមហ៊ុនដែលមិនមានការចុះបញ្ជីត្រឹមត្រូវស្របតាមច្បាប់ការងារជាដើម។

ដោយមើលឃើញពីបញ្ហាកង្វល់ទាំងអស់នេះ លោករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា តាមរយៈបញ្ជរសេវាសាធារណៈចល័ត គឺជាពិភពការងារ និងការបណ្ដុះបណ្ដាល ព្រមទាំងសេវាសាធារណៈផ្សេងៗរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលស្ថិតនៅក្នុងដៃរបស់សាធារណជនទាំងអស់ ដោយមិនចាំបាច់ព្រួយបារម្ភពីការចាញ់បោកក្រុមមេខ្យល់ ឬក្រុមហ៊ុនខុសច្បាប់ទៀតទេ ព្រោះថា គ្រប់បណ្ដាក្រុមហ៊ុននិងប្រទេសដែលមានវត្តមាន នៅក្នុងបញ្ជរសេវាសាធារណៈចល័តនេះ គឺសុទ្ធតែការមានការអនុញ្ញាតនិងចុះកិច្ចព្រមព្រៀងច្បាស់លាស់ត្រឹមត្រូវ ស្របតាមច្បាប់កម្ពុជានិងឆ្លងកាត់ការត្រួតពិនិត្យតាមច្បាប់កំណត់របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

ទន្ទឹមនេះ លោករដ្ឋមន្រ្តី បានជំរុញលើកទឹកចិត្តដល់សាធារណជន ជាពិសេសយុវជន ដែលមានបំណងស្វែងរកការងារធ្វើទាំងក្នុងនិងក្រៅប្រទេសអាចប្រើប្រាស់សេវានេះឲ្យបានទូលំទូលាយតាមរយៈបញ្ជរសេវាសាធារណៈចល័ត នៅតាមផ្សារទំនើប ហាងកាហ្វេ ឬតាមរយៈQR Code ពោលគឺសាធារណជនគ្រប់គ្នានឹងទទួលបាននូវការផ្តល់សេវាកម្ម និងព័ត៌មានសំខាន់ៗផ្លូវការ អាចទុកចិត្តបាន និងទាន់ពេលវេលា ដើម្បីបានដឹង បានយល់ បានជ្រាប បានត្រៀមខ្លួន និងចាប់យកឱកាសភ្លាមៗពាក់ព័ន្ធនឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
សូមបញ្ជាក់ថា បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានមុខងារសំខាន់ចំនួន ១០ ដែលមានដូចជា៖
១- សេវាចុះឈ្មោះស្វែងរកការងារ (Job Seeker)
២- សេវាចុះឈ្មោះស្វែងរកបុគ្គលិក (Job Provider)
៣- សេវាចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈ (Skill & TVET Enrollment)
៤- សេវាចុះឈ្មោះស្វែងរកការងារក្រៅប្រទេស (Overseas Job Seeker)
៥- ប្រអប់បណ្តឹងអនាមិក (Anonymous Complaint Box)
៦- សេវាចុះឈ្មោះសមាជិក ប.ស.ស. (Social Security Registration)
៧- បណ្ណ/សៀវភៅការងារកម្មករនិយោជិតខ្មែរ (Cambodian Employment Book and Worker Card)
៨- ការផ្តល់ទិដ្ឋាការប្រើប្រាស់កម្មករនិយោជិតវ័យក្មេង (Work Permit For Young Worker)
៩- សេវាតាមដានសេវាសាធារណៈក្រសួងការងារ (MLVT Public Service Tracking)
១០. សេវាផ្សេងៗ (Other Services) រួមមាន សេវាពេទ្យការងារ សេវាចុះបញ្ជិកាគ្រឹះស្ថាន បណ្តុះបណ្តាល សេវាហត្ថពលកម្មបរទេស ស្វ័យប្រកាសអធិការកិច្ចការងារ ប្រអប់សំណូមពរ និងកម្រងសេវាស្វ័យប្រវត្តិកម្មពាក់ព័ន្ធវិស័យការងារ៕






-
សន្តិសុខសង្គម១៥ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច