ព័ត៌មានជាតិ
ប្អូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ឧបត្ថម្ភថវិកា៨លានរៀល ដល់គ្រួសារសពស្លាប់ ដោយសារ ជំងឺកូវីដ១៩ បង្កប់សារមួយនេះ…
ប្អូនស្រីបង្កើត អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គឺលោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ អគ្គនាយិកា ក្រុមហ៊ុន GSM Cosmetic និងជាម្ចាស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឡេង វ៉ាត្រា Capital PLC ប្រកាសចូលរួមរំលែកទុក្ខជាមួយគ្រួសារសពលោក ឡៅ វណ្ណា បានស្លាប់ដោយសារជំងឺកូវីដ១៩ ដំបូង គេនៅស្រុកខ្មែរកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ នៅថវិកាចំនួន៨លានរៀល។


ជាមួយនឹងការប្រកាសឧបត្ថម្ភថវិកា៨លានរៀល ដល់គ្រួសារជាការចែករំលែកទុក្ខ លោកជំទាវ ក៏បានផ្ដែផ្ដាំដល់បងប្អូនចូលរួមអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារផងដែរ។

ជាមួយនឹងកិច្ចការជួយដល់សង្គមនេះ ជានិច្ចកាលគេតែងតែឃើញ លោកជំទាវ ឧកញ៉ា ឡេង បញ្ចពណ៌ ប្អូនស្រីពៅអ្នក ឧកញ៉ា ឡេង ណាវ៉ាត្រា ឧស្សាហ៍ជួយដល់សង្គមជាញឹកញយ។ កាល ពីពេលថ្មីៗនេះលោកជំទាវឧកញ៉ា ទើបតែបរិច្ចាគ១ម៉ឺនដុល្លារជូន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងរីករាលដាល។ ហើយមុននេះបន្តិច លោកជំទាវ បានប្រកាសជួយឧបត្ថម្ភ១លានម៉ាសដល់រាជធានី-ខេត្តដែលរងការវាយលុកដោយសារជំងឺកូវីដ១៩ មានដូចជា រាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តព្រៃវែង ខេត្ត ព្រះសីហនុ ខេត្តតាកែវ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ បន្ទាយមានជ័យ និង បាត់ដំបងជាដើម។


លោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ ប្អូនស្រីពៅបង្កើតអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។ ប្អូនស្រីអ្នក ឧកញ៉ា ដែលមាន ប្រវត្តិជាអតីតពលករធ្វើការនៅប្រទេសកូរ៉េរូបនេះ ត្រូវបានប្រភពច្បាស់ការ មួយទម្លាយឲ្យដឹងថា ក្រៅពីក្រុមហ៊ុនលើផ្ទះល្វែង និង ដីឡូត៍ លោកជំទាវ កំពុងកាន់មុខជំនួញ ធំៗចំនួន២ក្នុងដៃទៀតរួមមាន៖ ទី១ គឺ ក្រុមហ៊ុន GSM Cosmetic ដែលជាផលិតផល មាន ស្តង់ដារអន្តរជាតិមួយ កំពុងសម្រុកវាយលុកទីផ្សារនៅកម្ពុជា។ ទី២ គឺ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឡេង វ៉ាត្រា Capital PLC ដែលកំពុងតែត្រៀមប្រកាសបើកដំណើរការឆាប់ៗខាងមុខនេះ៕
អត្ថបទ៖ ស៊ុន ហួត
សូមចុចអាន៖ ម្ចាស់ផលិតផលGSMបរិច្ចាគ១លានម៉ាសដល់រាជធានីខេត្តវាយលុកដោយCovid

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ