ព័ត៌មានជាតិ
តើទណ្ឌិត សម រង្ស៊ី ហ៊ានសុំជំនួយពីលោក ដូណាល់ ត្រាំ ដែរទេ ខណៈកន្លងមកធ្លាប់រិះគន់ត្រាំឥតសំចៃមាត់?
ទណ្ឌិត សម រង្ស៊ី ដែលនិរទេសខ្លួនទៅរស់នៅក្រៅប្រទេស ធ្លាប់រិះគន់ធ្ងន់ៗទៅលើបេក្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump)ថា ជាមនុស្សភូតកុហក់ និងជាអ្នកនយោបាយប្រជាភិថុតិ ខណៈលោក សម រង្ស៊ី ធ្លាប់សុំជំនួយ និងការគាំទ្រពីសហរដ្ឋអាមេរិក។

តើលោក សម រង្ស៊ី ហ៊ានសុំជំនួយ ឬការគាំទ្រពីលោក ដូណាល់ ត្រាំទៀតដែរទេ ខណៈដែលកន្លងមកធ្លាប់រិះគន់ទៅលើលោក ត្រាំ ធ្ងន់ៗដោយឥតសំចៃមាត់?

លោកបណ្ឌិត យង់ ពៅ អ្នកវិភាគបញ្ហានយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា៖«លោក សម រង្ស៊ី បើសិនជាគាត់ជានយោបាយមានសតិសម្បជញ្ញៈ មិនគួរមានឱកាសទៅជាន់ទឹកដីសហរដ្ឋអាមេរិកនោះទេ ព្រោះគាត់មិនយល់ពីអាមេរិក មិនយល់ពីនយោបាយលោក ត្រាំផង។ អ៊ីចឹងនេះ គឺគួរឱ្យអាម៉ាស់ខ្លាំងណាស់ បើខ្ញុំវិញ គឺនេះជារឿងដែលអាម៉ាស់មួយ»។
លោកបណ្ឌិតបានវាយតម្លៃទៅលើលោក សម រង្ស៊ីថា ជាអ្នកនយោបាយដែលដើរមិនទាន់សម័យកាល និងជាអ្នកនយោបាយរមិលគុណ ព្រោះលោក សម រង្ស៊ី តែងតែរស់នៅសហរដ្ឋអាមេរិក ហើយធ្វើសកម្មភាពនៅទីនោះ ប៉ុន្ដែគាត់មិនយល់ពីគោលនយោបាយសហរដ្ឋអាមេរិក ហើយវាយប្រហារបេក្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ឥតសច្ចៃមាត់។

ដូច្នេះលោកបណ្ឌិត យង់ ពៅ បានចាត់ទុកសកម្មភាពរបស់លោក សម រង្ស៊ី ទាំងអស់នេះគឺជាទង្វើរមិលគុណ ហើយមិនត្រឹមតែរមិលគុណចំពោះជាតិខ្មែរនោះទេ ប៉ុន្ដែថែមទាំងរមិលគុណជាមួយបរទេសដែលធ្លាប់ផ្ដល់ឱកាសឱ្យគាត់ចុះ-ឡើងធ្វើសកម្មភាពនយោបាយផងដែរ។
លើសពីនេះ លោក សម រង្ស៊ី ជាអ្នកនយោបាយដៃភ្លើង-ជើងមាន់ គឺនិយាយគ្មានការគិតពិចារណា ហើយនិយាយឱ្យរួចផុតពីមាត់ គ្មានការទទួលខុសត្រូវ គ្មានមូលដ្ឋានក្នុងការវិភាគស្ថានការនយោបាយច្បាស់លាស់ទាំងនយោបាយអន្តរជាតិ និងគោលនយោបាយសហរដ្ឋអាមេរិក។ ដោយសារមានគាំទ្រពីក្រុមរបស់គាត់មួយក្ដាប់តូចគាត់នៅតែព្យាយាមញុះញង់ឱ្យស្អប់រាជរដ្ឋាភិបាលខ្លួនឯង និងញុះញង់ឱ្យបែកបាក់ទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមារិក។
ចំណែកលោក ថុង ម៉េងដាវីត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខបានថ្លែងថា៖«បើតាមសង្កេតពីចរិតរបស់លោក សម រង្ស៊ី គឺខ្ញុំអាចវាយតម្លៃថា គាត់នៅតែមានមុខក្រាស់ដដែល ដោយព្យាយាមចូលកៀកសហរដ្ឋអាមេរិក បើទោះបីជាគាត់រិះគន់លោក ត្រាំ ធ្ងន់ៗយ៉ាងណាក៏ដោយ។ អាមេរិកជាខ្នងបង្អែករបស់ក្រុមគាត់ដ៏រឹងមាំ បើគាត់បោះបង់អាមេរិក គឺដូចជាការបោះបង់ដៃ និងជើងរបស់ខ្លួនចោលបែបហ្នឹងដែរ»។
លោកបន្តថា៖«ទោះបីជាយ៉ាងណា យើងមិនទាន់ដឹងថា រដ្ឋបាលលោក ត្រាំ ផ្ដល់ឱកាសឱ្យលោក សម រង្ស៊ី ដើរចូលកៀកដែរ ឬយ៉ាងណាទេ។ ដូចដែលយើងគ្រប់គ្នាបានដឹងហើយថា គោលនយោបាយដ៏សំខាន់បំផុតរបស់លោក ត្រាំ គឺនយោបាយប្រជានិយម America First ដែលផ្តោតការគិតគូរសំខាន់បំផុតលើសុខទុក្ខពលរដ្ឋអាមេរិកនៅក្នុងប្រទេស»។

ដូច្នេះលោក ម៉េងដាវីត បានវាយតម្លៃថា ភាគរយដែលលោក សម រង្ស៊ី មានឱកាសដើរទៅកៀករដ្ឋបាលសហរដ្ឋអាមេរិកថ្មីវិញ គឺមានតិចបំផុត ហើយគ្មានសង្ឃឹងថា លោក ដូណាល់ ត្រាំ រំឭកឈ្មោះលោក សម រង្ស៊ី នោះទេ។ និយាយជារួម លោក សម រង្ស៊ី មានឱកាសតិចបំផុតក្នុងការទទួលការគាំទ្រ និងជំនួយពីសហរដ្ឋអាមេរិក។
មិនខុសគ្នានឹងនយោបាយរាជរដ្ឋាភិបាលកម្ពុជា កាច់ចង្កូតដោយគណបក្សប្រជាជនកម្ពុជានាបច្ចុប្បន្ននេះឡើយ ដែលតែងចាត់ទុកកត្តាសន្តិភាពជាអទិភាពកំពូល និងការយកចិត្តទុកដាក់លើសុខទុក្ខជីវភាពរបស់ពលរដ្ឋខ្មែរ រហូតដល់មានការដាក់ចេញនូវចក្ខុវិស័យឆ្នាំ២០៥០ ដើម្បីឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់ថែមទៀត។
ទោះជាយ៉ាងណាក៏ដោយ ក្រុមជ្រុលនិយមដឹកនាំដោយទណ្ឌិត សម រង្ស៊ី ដែលមានទិសដៅចង់នាំប្រទេសកម្ពុជាមានសន្តិភាពឱ្យធ្លាក់ចូលក្នុងឧបាយកលសង្គ្រាមសារជាថ្មីវិញនោះ បានព្យាយាមទាំងយប់ទាំងថ្ងៃ រិះរកមធ្យោបាយយ៉ាងណាចង់បំផ្លាញឆ្នាំងបាយពលរដ្ឋខ្មែរនៅក្នុងស្រុក។
លើសពីនេះ ប្រឌិតរឿង និយាយលាបពណ៌អាក្រក់អំពីជាតិសាសន៍ខ្មែរ ដើម្បីចង់ឱ្យបរទេសដាក់ទណ្ឌកម្ម និងការរារាំងទេសចរណ៍បរទេសមិនឱ្យចូលមកលេងក្នុងប្រទេសកម្ពុជា និងគោលដៅធំបំផុតនោះគឺការញុះញង់រកចលនាបដិវត្តន៍ពណ៌ ដូចអ្វីដែល សម រង្ស៊ី លើកអំពីករណីកើតឡើងនៅក្នុងប្រទេសបង់ក្លាដែស ប៉ុន្ដែអ្វីៗខុសពីការរំពឹងទុករបស់សម រង្ស៊ី ហើយគួរឱ្យសោកស្ដាយដែលផែនការទាំងអស់ ត្រូវបានរលាយសាបសូន្យគ្មានសល់៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


