ព័ត៌មានជាតិ
ចំណូលក្រសួងប្រៃសណីយ៍កើនគុណជា ៤ ពី ២០០ លានដុល្លារ ដល់ ៨០០ លានដុល្លារ រយៈពេល ៥ ឆ្នាំចុងក្រោយ
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សម្រេចបានការប្រមូលចំណូលចូលថវិកាជាតិសរុបបានប្រមាណ ៨០៤ លានដុល្លារអាម៉េរិក ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ កើនឡើងគុណជា ៤ បើធៀបរយៈពេលដូចគ្នាកាលពី ៥ ឆ្នាំមុន ដែលថវិកាចំណូលប្រមូលបានមានត្រឹមតែជាង ២០០ លានដុល្លារ។ នេះបើតាមលោក ជា វ៉ាន់ដេត បង្ហាញពីលទ្ធផលសម្រេចបានរបស់ក្រសួងប្រៃសណីយនិងទូរគមនាគមន៍ក្នុងរយៈពេល ៥ ឆ្នាំ (២០២០-២០២៤) នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារនៅព្រឹកនេះ។

រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត គូសបញ្ជាក់ថា ក្នុងរយៈពេល ៥ ឆ្នាំ ដែលលោកចូលកាន់តំណែងជារដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លោកបានប្តេជ្ញាចិត្តក្នុងការពង្រឹងការងារគ្រប់គ្រងហិរញ្ញវត្ថុ ដោយផ្ដោតទៅលើការកែសម្រួលយន្តការប្រមូលចំណូល និងការគ្រប់គ្រងការចំណាយឱ្យចំគោលដៅ។
ជាលទ្ធផលក្នុងរយៈពេល ៥ ឆ្នាំនេះ ចំណូលរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានកើនឡើងគុណជាង ៤។
«មុនពេលខ្ញុំចូលកាន់តំណែង ចំណូលក្រសួងរកបានតែជាង ២០០ លានដុល្លារកាលពី ៥ ឆ្នាំមុន ខណៈ ៥ ឆ្នាំចុងក្រោយនេះ ចំណូលកើនឡើងដល់ជាង ៨០០ លានដុល្លារ»។
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រោមការដឹកនាំដោយលោក ជា វ៉ាន់ដេត បានធ្វើការកែទម្រង់ការរៀបចំកិច្ចការរដ្ឋបាល ដែលធានាបានរំហូរការងារលឿនរហ័ស និងមានតម្លាភាព តាមរយៈការប្រើប្រាស់ប្រព័ន្ធអនុម័តឯកសារផ្ទៃក្នុង (DWF) និងប្រព័ន្ធគ្រប់គ្រងផ្សេងទៀត ជាពិសេសការពង្រឹងការងារគ្រប់គ្រងហិរញ្ញវត្ថុ ដោយផ្ដោតទៅលើការកែសម្រួលយន្តការប្រមូលចំណូល និងការគ្រប់គ្រងការចំណាយឱ្យចំគោលដៅ។

ជាក់ស្ដែងពីឆ្នាំ ២០២០-២០២៤ ក្រសួងប្រមូលចំណូលថវិកាជាតិ និងវិភាគទានមូលនិធិសរុបបានប្រមាណ ៨០៤ លានដុល្លារអាម៉េរិក បើប្រៀបធៀបទៅនឹងចំណូលថវិកាជាតិ និងវិភាគទានមូលនិធិប្រមូលបានពីឆ្នាំ ២០១៥-២០១៩ បានប្រមាណ ២១៦ លានដុល្លារអាម៉េរិក។
ទន្ទឹមចំណូលក្រសួងកើនឡើង លោក ជា វ៉ាន់ដេត បានលើកឡើងពីការរៀបចំយន្តការលើកទឹកចិត្តដល់មន្រ្តីរាជការបម្រើការងារក្រសួង ដែលខិតខំបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដូចជាការផ្តល់ឱកាសបន្តការសិក្សាពង្រឹងសមត្ថភាពបន្ថែមទាំងក្នុងស្រុកនិងក្រៅស្រុក ការផ្តល់ប្រាក់រង្វាន់ប្រចាំខែ ប្រចាំឆ្នាំ រួមទាំងការលើកទឹកចិត្តផ្សេងទៀត៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


