ព័ត៌មានជាតិ
លោកចម ប្រសិទ្ធ៖ សម្តេចតេជោតែងតែចាត់សុខទុក្ខរបស់មន្ត្រីរាជការក្រោមឱវាទ គឺជាសុខទុក្ខរបស់ថ្នាក់ដឹកនាំ
លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី បានថ្លែងថា សុខទុក្ខរបស់មន្ត្រីរាជការក្រោមឱវាទ គឺជាសុខទុក្ខរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោហ៊ុន សែនជាប្រមុខតែងតែផ្សារភ្ជាប់មនោសញ្ចេតនាដ៏ជ្រាលជ្រៅបំផុតមិនអាចកាត់ថ្លៃបាន។

លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ថ្លែងបែបនេះ ខណៈនាំអំណោយជាស្បៀងអាហារ និងថវិកាមួយចំនួន ចែកជូនបងប្អូនមន្ត្រីរាជការ និងនិយោជិកនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលបានរងគ្រោះដោយសារទឹកជំនន់ និងមានជីវភាពខ្សត់ខ្សោយដល់កាលពីល្ងាចថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ នាទីស្តីការក្រសួង។

លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា ដោយមើលឃើញពីទុក្ខលំបាក និងក្នុងស្មារតីជួយគ្នា ដើម្បីសម្រាលបន្ទុកនៃការចំណាយផ្សេងៗ របស់បងប្អូនមន្ត្រីរាជការ និងនិយោជិកនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលបានរងគ្រោះដោយសារទឹកជំនន់ និងមានជីវភាពខ្សត់ខ្សោយ លោក និងលោកជំទាវ បានរៀបចំនូវអំណោយជាស្បៀងអាហារ និងថវិកាមួយចំនួន ជូនពួកគាត់នាពេលទោះបីជាអំណោយនោះមិនធំដំក្តីក៏អាចដោះការលំបាករបស់មន្ត្រីក្រោមឱវាទបានមួយគ្រាផងដែរ។ លោកកិត្តិសេដ្ឋាបណ្ឌិត ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពវៀងវៃនិងកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំដោះស្រាយជាបន្តបន្ទាប់ និងយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធក្រោមឱវាទ ក៏ដូចបងប្អូនប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង និងប្រជាពលរដ្ឋក្រីក្រទូទៅ ដែលចលនានេះបានធ្វើឡើងទូទាំងប្រទេស បើទោះបីយើងកំពុងជួបវិបត្តិកូវីដ-១៩ ក៏ដោយ។

ដោយឡែកថ្ងៃនេះ នៅក្រសួងក៏មានការរៀបចំជំនួយឧបត្ថម្ភដល់មន្ត្រីរាជការ និងនិយោជិកនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលបានរងគ្រោះដោយសារទឹកជំនន់នាពេលកន្លងទៅថ្មីៗនេះ និងមានជីវភាពខ្សត់ខ្សោយ សរុបចំនួន ១១១រូបផងដែរ ។ លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ និងថ្នាក់ដឹកនាំបានអញ្ជេីញចែកអំណោយដល់មន្ត្រីរាជការ និងនិយោជិក ចំនួន ១១១នាក់ ដែលក្នុងម្នាក់ៗទទួលបាននូវ៖ អង្ករ ២៥គីឡូក្រាម មីយើង ១ កេស ស្ករស ១ កញ្ចប់ ទឹកត្រី ១ យួរ ទឹកស៊ីអ៊ីវ ១ យួរ និងថវិកាចំនួន ៤០,០០០ រៀលផងដែរ៕
អត្ថបទ៖ វិមាន
សូមចុចអាន៖ រដ្ឋាភិបាល នឹងប្រមូលពន្ធលើសេវាឌីជីថល ក្រុមហ៊ុនបច្ចេកវិទ្យា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


