ព័ត៌មានជាតិ
បុគ្គលតាំងខ្លួនជាលោក ស៊ិន ស៊ីសាមុត ចាប់ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់
លោក ពេជ ពិសិដ្ឋ ដែលតាំងខ្លួនជាលោក ស៊ិន ស៊ីសាមុត ចាប់ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនត្រៀមកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ការចាប់ខ្លួនបុគ្គលនេះ មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ថា ដោយសារពាក់ព័ន្ធបទល្មើសញុះញង់ឱ្យមានការរើសអើង។

លោកឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាក់ប្រាប់ «កម្ពុជាថ្មី» នៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ ថា«ដោយសារគាត់ញុះញង់ឱ្យមានការរើសអើង គាត់និយាយវីដេអូឃ្លីប វាយប្រហាររាជរដ្ឋាភិបាល គាត់មិនសហការក្នុងការផ្ដល់ចម្លើយ ដែលសុទ្ធជាបទល្មើស ដែលគាត់បង្កឡើង ហើយគាត់ក្លែងអត្តសញ្ញាណចឹងទៀត»។
មុនឈានដល់ការឃាត់ខ្លួននៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បុគ្គលឈ្មោះ ពេជ ពិសិដ្ឋ ត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ចេញលិខិតកោះហៅឱ្យចូលបំភ្លឺពាក់ព័ន្ធការប្រើប្រាស់បណ្ដាញសង្គម កាលពីព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥។ ខណៈបុគ្គលរូបនេះ ក៏រងបណ្ដឹងពីលោក ផែង វណ្ណៈ ដែលបានប្ដឹងទៅកាន់ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទញុះញង់ឱ្យមានការរើសអើង និងជេរប្រមាថជាសាធារណៈ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក។

តាមការអះអាងរបស់ឧត្តមសេនីយ៍ឯក ជា ពៅ សមត្ថកិច្ចនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាកំពុងរៀបចំសំណុំរឿង ដើម្បីបញ្ជូនបុគ្គលឈ្មោះ ពេជ ពិសិដ្ឋ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


