ព័ត៌មានជាតិ
Metfone ឈរលើគេ Smart លេខពីរ Cellcard លេខ ៣ សាងសង់ដំណើរការបង្គោលអង់តែនទូរសព្ទច្រើនជាងគេទូទាំងប្រទេស
របាយការណ៍បូកសរុបលទ្ធផលការងាររយៈពេល ៥ ឆ្នាំ (២០២០-២០២៤) នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល និងលើកទិសដៅការងារបន្តក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបង្ហាញទិន្នន័យនៃការសាងសង់និងការដាក់ឲ្យដំណើរការបង្គោលអង់តែនរួម និងស្ថានីយអង់តែនទូរសព្ទចល័តរបស់ក្រុមហ៊ុនបណ្តាញទូរសព្ទនៅក្នុងប្រទេសកម្ពុជា។
របាយការណ៍បានបញ្ជាក់ថា គិតត្រឹមឆ្នាំ ២០២៤ ក្រុមហ៊ុន Viettel (Metfone) បានសាងសង់ និងដំណើរការបង្គោលអង់តែនទូរសព្ទច្រើនជាងគេសរុបមានចំនួន ៥ ៣៣០ បង្គោលនៅទូទាំងប្រទេស ទីពីរគឺក្រុមហ៊ុន Smart មានចំនួន ៣ ៨៨១ បង្គោល ក្រុមហ៊ុន CamGSM (Cellcard) ឈរលេខ ៣ មានចំនួន ៣ ១៩២ បង្គោល និងទី ៤ គឺក្រុមហ៊ុន Seatel មានសរុបចំនួន ១ ០៩៥ បង្គោល។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដាក់ផែនការជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ រួមមានការសាងសង់បង្គោលអង់តែនទូរសព្ទបន្ថែម។ ការវិនិយោគបន្ថែមលើការសាងសង់បង្គោល និងស្ថានីយអង់តែនទូរសព្ទចល័ត គឺជាកាតាលីករដ៏សំខាន់ក្នុងការបង្កើនគុណភាព ពង្រីកវិសាលភាពនៃការផ្តល់សេវាទូរសព្ទចល័ត និងសេវាអ៊ីនធឺណិតចល័តឱ្យបានកាន់តែល្អប្រសើរ ដើម្បីឲ្យសមស្របតាមតម្រូវការរបស់អ្នកប្រើប្រាស់ និងនិន្នាការនៃកំណើនសេដ្ឋកិច្ចជាតិ។
លោក ជា វ៉ានដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានលើកពីបញ្ហាប្រឈម ខណៈការជំរុញឱ្យមានការវិនិយោគសាងសង់ស្ថានីយអង់តែនថ្មីៗបន្ថែមទៀតនៅតាមបុរី តាមបណ្តាខណ្ឌទាំង ១៤ ក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត ខ្វះកិច្ចសហការក្នុងការផ្ដល់ទីតាំងសម្រាប់សាងសង់ស្ថានីយអង់តែន និងការតវ៉ារារាំងមិនឱ្យសាងសង់ ដោយសារមានការយល់ខុសអំពីផលប៉ះពាល់សុខភាពដែលបណ្តាលមកពីស្ថានីយអង់តែនជាដើម។
ថ្លែងនៅក្នុងឱកាសចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងាររយៈពេល ៥ ឆ្នាំរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កាលពីសប្តាហ៍មុន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានលើកឡើងពាក់ព័ន្ធពាក្យចចាមអារ៉ាមពីផលប៉ះពាល់ដល់សុខភាព តាមរយៈស្ថានីយអង់តែនទូរស័ព្ទចល័ត។
ប្រមុខរដ្ឋបាលបានច្រានចោលការលើកឡើងនេះ ដោយសម្តេចថាគឺផ្អែកតាមជំនឿមិនស្របតាមការស្រាវជ្រាវបែបវិទ្យាសាស្រ្ត និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំមានការបារម្ភអំពីផលប៉ះពាល់ពីស្ថានីយអង់តែនទូរស័ព្ទចល័ត។
បើតាមសម្តេចនាយករដ្ឋមន្រ្តី ផ្អែកតាមការសិក្សារបស់អង្គការសុខភាពពិភពលោក គឺពុំមានភស្តុតាងវិទ្យាសាស្ត្រណាបង្ហាញថា ស្ថានីយអង់តែនទូរសព្ទចល័ត អាចបង្កផលប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋនោះទេ ហើយប្រសិនបើមានការប៉ះពាល់ដល់សុខភាពពិតមែន ប្រទេសទាំងអស់ជាពិសេសប្រទេសអភិវឌ្ឍន៍ក៏មិនប្រើប្រាស់សេវាទូរសព្ទទៀតទេ។
រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានគូសបញ្ជាក់ថា ខណៈបច្ចុប្បន្នសេវាទូរសព្ទបានគ្រប់ដណ្ដប់ប្រមាណ ៨០% នៅឆ្នាំ ២០២៧ ក្រសួងដាក់ផែនការនឹងពង្រីកសេវាទូរសព្ទឲ្យគ្រប់ដណ្ដប់ទូទាំងប្រទេស៕
បន្តចុចអាន៖ ក្រសួងប្រៃសណីយ៍ ដាក់គោលនយោបាយឲ្យសង់បង្គោលអង់តែនតែមួយប្រើប្រាស់រួមគ្នា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


