Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីបញ្ជាឱ្យបិទចោលទីតាំងអាជីវកម្មណាដែលបណ្ដោយឱ្យមានការប្រើប្រាស់គ្រឿងញៀន

បានផុស

នៅ

នាយករដ្ឋមន្ត្រីសម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាទៅកាន់រដ្ឋបាលរាជធានី ខេត្ត ទាំងអស់មានវិធានការម៉ឹងម៉ាត់តាមដានត្រួតពិនិត្យ និងចាត់វិធានការបិទជាបណ្ដោះអាសន្ន ឬស្ថាពរចំពោះអាជីវកម្មណាដែលបណ្ដែតបណ្ដោយឱ្យមានសកម្មភាពជួញដូរនិងប្រើប្រាស់គ្រឿងញៀនក្នុងទីតាំងរបស់ខ្លួន។

ហ៊ុន ម៉ាណែត
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងផែនការយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យរដ្ឋបាលរាជធានី ខេត្តក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់ទាំងអស់ត្រូវធ្វើបច្ចុប្បន្នភាពទីតាំងអាជីវកម្មដែលងាយរងផលប៉ះពាល់ដោយសារគ្រឿងញៀន ពន្យល់ណែនាំពីការគ្រប់គ្រងនិងកិច្ចការសហការបង្ការ ទប់ស្កាត់មិនឱ្យកើតមានបទល្មើសគ្រឿងញៀននៅក្នុងទីតាំងរបស់ខ្លួន។

សម្ដេចក៏បានបញ្ជាឱ្យដឹកនាំកម្លាំងចុះពិនិត្យតាមដានលើទីតាំងអាជីវកម្មកម្សាន្ត ខុនដូ បារ KTV ផ្ទះសំណាក់ ដើម្បីចាត់វិធានការតឹងរឹងផងដែរ។

ក្នុងផែនការសម្ដេចបញ្ជាថា៖ «បិទឬដកហូតអាជ្ញាបណ្ណអាជីវកម្មបណ្ដោះអាសន្ន ឬស្ថាពរ ចំពោះអាជីវកម្មណាដែលបណ្ដែតបណ្ដោយឱ្យមានសកម្មភាពជួញដូរនិងប្រើប្រាស់គ្រឿងញៀន»។

បន្ថែមលើនេះត្រូវមានកិច្ចពិគ្រោះយោបល់ជាមួយសហគមន៍ គ្រឹះស្ថានសិក្សា គ្រឹះស្ថានសាធារណៈ រោងចក្រ សហគ្រាស និងវិស័យឯកជននានា ដើម្បីប្រមូលផ្ដុំកិច្ចសហការក្នុងការបង្ការ ទប់ស្កាត់បទល្មើសគ្រឿងញៀន ឬអនុវត្តវិធានការរដ្ឋបាល។

សម្ដេចក៏ជំរុញឱ្យពង្រឹងនូវយន្តការណ៍ទទួលការរាយការណ៍ពីពលរដ្ឋដើម្បីអន្តរាគមន៍បង្ក្រាបឱ្យទាន់ពេលវេលាផងដែរ។

គួរឱ្យដឹងដែរថាក្នុងឆ្នាំ២០២៤ សមត្ថកិច្ចបានបង្ក្រាបដកហូតគ្រឿងញៀនបានជិត១៥តោន និងសារធាតុគីមីទាក់ទងនឹងសារធាតុញៀនបានជាង៣៥០គីឡូក្រាម។ ចំនួននេះបើធៀបទៅនឹងឆ្នាំ២០២៣គឺមានការកើនឡើងដល់ជិត៨ដង ខណៈឆ្នាំ២០២៣សមត្ថកិច្ចបង្ក្រាបនិងដកហូតបានជាង២តោននៃគ្រឿងញៀន៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម