ព័ត៌មានជាតិ
ពលរដ្ឋ សំណូមពរអន្តរជាតិបន្តឃ្លាំមើលឲ្យបានខ្លាំងលើសកម្មភាពប៉ងឈ្លានពាន និងគំរាមបាញ់របស់ភាគីថៃម្ដងហើយម្ដងទៀតមកលើកម្ពុជា
ប្រជាពលរដ្ឋ បានទទូច និងសំណូមពរដល់អន្តរជាតិ ជាពិសេសប្រធានអាស៊ានប្ដូរវេន មហាអំណាចអាមេរិក និងចិន សូមមេត្តាបន្តជួយឃ្លាំមើលឲ្យបានខ្លាំងលើសកម្មភាពប៉ងឈ្លានពានជាថ្មី របស់ភាគីថៃ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។


លោក សុ ទិត្យា ជាប្រជាពលរដ្ឋ លើកឡើងថា សកម្មភាពប៉ងចង់ឈ្លានពានម្តងហើយម្តងទៀត របស់សៀមមកលើកម្ពុជា បានធ្វើឲ្យប៉ះពាល់ជាខ្លាំង ពិសេសការរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលទទួលស្គាល់ដោយអន្តរជាតិ។

លោកបានបន្តទៀតថា ពិតជាមិនអាចទទួលយកបានឡើយចំពោះទង្វើរបស់ថៃ បើទោះបីជាបទឈប់បាញ់បានចូលជាធរមានក៏ពិតមែន ប៉ុន្តែថៃ តែងតែបង្កសកម្មភាពផ្សេងៗ មកលើកម្ពុជា រួមមានរាយបន្លាលួស ដាក់កង់ឡាន បាញ់ចម្ពាមកៅស៊ូ មកលើអធិបតេយ្យភាពដែនដីរបស់កម្ពុជា ដែលមានចេតនាចង់ឲ្យកម្ពុជាក្រោធខឹង ហើយផ្ដើមចេញជាការផ្ទុះអាវុធមុន។



គួរបញ្ជាក់ថា នៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៥ នេះ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) មកពីប្រទេសចំនួន ៧ បានចុះពិនិត្យស្ថានភាពសន្តិសុខតាមព្រំដែនកម្ពុជា-ថៃ រួមមាន (ខេត្តបាត់ដំបង-យោធភូមិភាគទី ៥ , ខេត្តបន្ទាយមានជ័យ-ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ច្រកអូបីជាន់ភូមិជោគជ័យ និងច្រកបឹងត្រកួន , ខេត្តព្រះវិហារ-ច្រកព្រំដែនអានសេះ) ដើម្បីសង្កេតការណ៍ពីស្ថានការណ៍ជាក់ស្ដែងនៅតំបន់ទាំងនោះ ក្នុងគោលដៅធានាបាន បទឈប់បាញ់ ឲ្យមានប្រសិទ្ធភាពខ្ពស់៕
អត្ថបទ ៖ សុភា



-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


