ព័ត៌មានជាតិ
ក្រុមអ្នកផលិតមាតិកាតាមបណ្ដាញសង្គម ប្រាប់ក្រុម MMO កុំបំផុសបំផុលព័ត៌មានមួលបង្កាច់ ញុះញង់ និងចោទប្រកាន់គ្មានការពិត
ភ្នំពេញ ៖ ក្រុមអ្នកបញ្ចេញមតិក្នុងមាតិកាតាមបណ្ដាញសង្គមនៅកម្ពុជា(Influencers) បានស្នើឱ្យក្រុមអ្នករកលុយតាមរយៈអនឡាញ(MMO) កុំបំផុសបំផុលមាតិកាណាដែលមិនពិត មានលក្ខណៈមួលបង្កាច់ ញុះញង់ និងចោទប្រកាន់នានា ដើម្បីជៀសវាងការយល់ច្រឡំដល់សាធារណជន។

អ្នកប្រើប្រាស់បណ្ដាញសង្គមយ៉ាងសកម្មម្នាក់ (Influencer)ដែលជាម្នាស់គណនីហ្វេសប៊ុក (Facebook)ឈ្មោះ «Sreytoch»បានលើកឡើងថា «ប៉ុន្មានថ្ងៃនេះ ខ្ញុំបានសង្កេតឃើញមានក្រុម MMO មួយចំនួនបានបំផុសបំផុលរឿងមិនពិតទាក់ទងនឹងស្ថាប័ន ប.ស.ស ដែលថា ប.ស.ស កិបកេងលុយ ឬក៏ប្រើ ប.ស.ស មានកំណត់ផ្សេងៗទៀត។ ព័ត៌មានទាំងអស់នេះ មិនមែនជាព័ត៌មានពិតទេ ហើយក៏មិនគួរបំផុសបំផុលបន្ថែមទៀតដែរ»។

Sreytoch បាននិយាយបន្តថា ការចោទប្រកាន់នានា និងការញុះញង់មួយចំនួននោះ គឺក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបកស្រាយពន្យល់ជាបន្តបន្ទាប់រួចរាល់ហើយ ដើម្បីជៀសវាងការយល់ច្រឡំ និងកុំឱ្យមានការយល់ខុសមកលើស្ថាប័ន ប.ស.ស ខណៈស្ថាប័ន ប.ស.ស កំពុងខិតខំប្រឹងប្រែងបំពេញការងារ និងបម្រើសេវាសាធារណៈជូនពលរដ្ឋដែលជាសមាជិករបស់ខ្លួនយ៉ាងសកម្ម។

បច្ចុប្បន្ននេះ ប្រព័ន្ធបច្ចេកវិទ្យាមានភាពជឿនលឿន Sreytoch បានបន្ថែមថា ការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុ ត្រូវបានក្រុមអ្នកជំនាញរៀបចំគ្រយ៉ាងម៉ត់ចត់ ដែលមិនអាចបង្កើតឱកាសឱ្យមានអំពើពុករលួយដូចការចោទប្រកាន់នានាពីក្រុមប្រឆាំងនៅក្រៅប្រទេស ឬក៏ក្រុម MMO មួយចំនួនដែលបានផ្សព្វផ្សាយនោះទេ។
អ្នកប្រើប្រាស់បណ្ដាញសង្គមយ៉ាងសកម្មម្នាក់ (Influencer)ដែលជាម្នាស់គណនីតិចតុក (Tik Tok)ឈ្មោះ «Sereypech71»បានលើកឡើងថា «ខ្ញុំសូមអំពាវនាវទៅក្រុម MMO មួយចំនួនកុំផ្សាយបំផុសបំផុលព័ត៌មានមិនពិត ព្រោះវាមិនមានផលចំនេញអ្វីដល់សង្គមជាតិយើងនោះទេ ដោយគ្រាន់តែចង់បានអ្នក Like ឬក៏ View តិចតួចនោះ»។
Sereypech71 បានបន្តថា ការផ្សព្វផ្សាយព័ត៌មានមិនពិត ឬគ្មានមូលដ្ឋានច្បាស់លាស់ គឺជាសញ្ញាមួយបង្កការរាំងស្ទះដល់ដំណើរការអភិវឌ្ឍសង្គមជាតិ និងការបន្ទុកបង្អាក់ដល់ការអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាល។ ក្រុមប្រឆាំង ក៏ដូចជាក្រុម MMO មួយចំនួនទៀត គួរតែបញ្ឈប់សកម្មភាពចោទប្រកាន់ ហើយងាកមកជួយអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត។
បើតាម Sereypech ចំពោះស្ថាប័នប.ស.ស គឺពួកគាត់កំពុងខិតខំបំពេញការងារយ៉ាងសកម្ម ដើម្បីបម្រើផលប្រយោជន៍ប្រទេសជាតិ និងពលរដ្ឋគ្រប់និន្នាការនយោបាយទាំងអស់ដោយគ្មានការរើសអើង ហើយគួរតែមានការលើកទឹកចិត្តពួកគាត់ថែមទៀត ដើម្បីពង្រឹងសេវាកម្មប.ស.ស ឱ្យកាន់តែទូលំទូលាយទៅដល់កៀគពលរដ្ឋមូលដ្ឋាន។
ចំណែកអ្នកប្រើប្រាស់បណ្ដាញសង្គមយ៉ាងសកម្មម្នាក់ (Influencer)ដែលជាម្នាស់គណនីតិចតុក (Tik Tok)ឈ្មោះ «Vasarinchi» បានលើកឡើងថា៖«ខ្ញុំបានឃើញក្រុម MMO ដែលអ្នករកលុយតាមអនឡាញចូលចិត្តទាញយកប្រជាប្រិយភាពពីប្រព្រឹត្តិការណ៍នានានៅក្នុងសង្គម ប៉ុន្ដែពួកគេមិនគួរបំផុសបំផុលពីរឿងមិនពិតពាក់ព័ន្ធប.ស.ស ខណៈដែលមានការបកស្រាយពន្យល់ច្បាស់លាស់ពីស្ថាប័នជំនាញរួចអស់ហើយ»។
Vasarinchi បានថ្លែងទាំងមិនអស់ចិត្តថា លោកមិនជឿនូវអ្វីដែលក្រុម MMO បានចោទប្រកាន់ទៅលើស្ថាប័នប.ស.សនោះទេ ព្រោះលោកបានកត់សម្គាល់ឃើញថា ស្ថាប័នមួយនេះបានរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យតាមប្រព័ន្ធបច្ចេកវិទ្យាដ៏ទំនើប ដែលពិបាកក្នុងការរកឱកាសកិបកេងលុយពីផ្នែកណាមួយ។
លោកបានអំពាវនាវឱ្យក្រុម MMO មិនគួរបន្តផ្សព្វផ្សាយនូវព័ត៌មានមិនពិតនោះទេ ដើម្បីចៀសវាងការយល់ច្រឡំពីសាធារណជន និងការបន្ទុកបង្អាក់ការខិតខំប្រឹងប្រែងរបស់ស្ថាប័នប.ស.ស។ ជាពិសេសជៀសវាងការទទួលខុសត្រូវណាមួយចំពោះមុខច្បាប់ជាធរមានផងដែរ៕

-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


