Connect with us

ព័ត៌មានជាតិ

ម្ដាយបង្កើត កាប់កូនស្រីបង្កើតអាយុ ២ ឆ្នាំ ញាត់ចូលក្នុងធុងទឹកកក

បានផុស

នៅ

ស្ត្រីវ័យ ៣០ ឆ្នាំម្នាក់ ត្រូវបានសមត្ថកិច្ចក្រុងបាត់ដំបងធ្វើការឃាត់ខ្លួនភ្លាមៗ ក្រោយពីស្ត្រីរូបនេះបានប្រើប្រាស់កាំបិតតាំងតោកាប់ទៅលើកូនស្រីបង្កើតខ្លួន បណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាម ហើយញាត់ចូលក្នុងធុងទឹកកក។ 

ហេតុការណ៍រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង ៤ ល្ងាច ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅត្រង់ចំណុចភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការអះអាងពីលោកមេប៉ុស្តិ៍រដ្ឋបាលអូរម៉ាល់ បានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានកម្លាំងសមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុដែលនៅពេលនោះគេសង្កេតឃើញស្ត្រីជាម្ដាយ ដែលមានឈ្មោះ សន សុភា អាយុ ៣០ ឆ្នាំ បានឈរនៅខាងក្នុងផ្ទះដោយនៅដៃមានកាន់កាំបិតតាំងតោប្រឡាក់ដោយឈាម ថែមទៀតផង ទើបសមត្ថកិច្ចឃាត់ខ្លួនតែម្ដង ដោយបានបញ្ជូនទៅសាកសួរនៅអធិការដ្ឋាននគរបាលក្រុងបាត់ដំបង។

ដោយឡែកឪពុកដែលមានឈ្មោះ ហុល ហឿម អាយុ ៣០ ឆ្នាំ បានបញ្ជាក់ថា កន្លងមករាល់ពេលដែលខ្លួនត្រឡប់មកពីធ្វើការគឺតែងតែឃើញកូនស្រីដ៏តូចច្រឡឹង រត់មករកខ្លួនតែថ្ងៃនេះបែរជាបាត់កូនស្រី ទើបខ្លួនខំដើររកទីបំផុតក៏ឃើញម្ដាយកាន់កាំបិតតាំងតោប្រឡាក់ដោយឈាម។ ដោយមានការសង្ស័យទើបលោករាយការណ៍ទៅសមត្ថកិច្ច ក្រោយមកទើបដឹងថាប្រពន្ធរបស់ខ្លួនបានកាប់កូនស្រីឈ្មោះ ហឿម សំណាង ហៅស្រីម៉ាច ដែលទើបតែមានអាយុ ២ ខួបហើយញាត់សពចូលទៅក្នុងធុងទឹកកកដោយនៅក្នុងផ្ទះពោរពេញដោយឈាម។

បច្ចុប្បន្នស្ត្រីជាម្ដាយកំពុងត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងធ្វើការសាកសួរ ប៉ុន្តែប្ដីបានអះអាងដែរថាប្រពន្ធរបស់ខ្លួនមានរោគសរសៃប្រសាទ ដោយមានលិខិតស្នាមបញ្ជាក់ពីគ្រូពេទ្យផងដែរ ហើយនៅពេលមកដល់ក្នុងអធិការដ្ឋានស្ត្រីរូបនេះហាក់បីដូចជាវង្វេងវង្វាន់សួរនាំអ្វីសឹងតែមិនឆ្លើយ ហាក់បីដូចជាមិនទាន់ដឹងខ្លួនថាខ្លួនឯងបានធ្វើអ្វីប្រព្រឹត្តអ្វីនោះឡើយ ៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១០ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ភ្នាក់ងារ​ចារកម្ម​ជាន់​ខ្ពស់​អ៊ុយក្រែន ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​រដ្ឋធានី​កៀវ

ព័ត៌មានជាតិ២៤ ម៉ោង មុន

លោក សែម រតនា៖ កម្ពុជា នៅតែបញ្ជូនទ័ពមួកខៀវទៅថែរក្សាសន្តិភាព ទោះជួបការប៉ះទង្គិចប្រដាប់អាវុធ ជំងឺកាចសាហាវ

ព័ត៌មានជាតិ១៨ ម៉ោង មុន

រដ្ឋមន្ត្រីវប្បធម៌កម្ពុជា ប្រាប់ពិភពលោកថា ថៃលួចចម្លងប្រាសាទអង្គរវត្ត និងស្នើសុំយូណេស្កូ ពិនិត្យលើបញ្ហានេះ

សន្តិសុខសង្គម៣ ម៉ោង មុន

ជំនន់ទឹកភ្លៀងអូរព្រំដែនកម្ពុជា ថៃ បានលិចច្រោះក្បាលស្ពាន និងផ្លូវវាងក្នុងស្រុកសំឡូត

Sokha Hotels

ព័ត៌មានពេញនិយម