ព័ត៌មានជាតិ
អាជ្ញាធរសមត្ថកិច្ចជំនាញខេត្តកោះកុង បង្ក្រាបសាឡង់ និងគ្រឿងចក្របូមខ្សាច់ ក្នុងតំបន់អភិរក្សអណ្តើកហ្លួង
សាឡង់ គ្រឿងចក្រ និងវត្ថុតាងជាច្រើន ត្រូវបានអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តកោះកុង ចុះពិនិត្យបង្ក្រាបឃាត់បាន ខណៈកំពុងធ្វើសកម្មភាពបូមខ្សាច់ខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិអភិរក្សសត្វអណ្តើកហ្លួង។

លោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង ប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះថា លោកកំពុងចាត់កម្លាំងសមត្ថកិច្ចជំនាញតាមស្វែងរកម្ចាស់អាជីវកម្មខ្សាច់មកដោះស្រាយ និងបញ្ជូនខ្លួនទៅតុលាការអនុវត្តតាមនីតិវិធី។

លោកអភិបាលរងខេត្ត បន្តថា សកម្មភាពអាជីវកម្មគ្មានច្បាប់តាមដងព្រែកក្នុងតំបន់ការពារអភិរក្សអណ្តើកហ្លួង កាលពីថ្ងៃទី ១៩ ខែកុម្ភៈ ម្សិលមិញ ស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង ជាប់ព្រំប្រទល់ជាមួយស្រុកកំពង់សិលា ខេត្តព្រះសីហនុ ដោយនេះជាលើកទី ៣ ហើយ បង្ក្រាបបាន។

លោក ហាក់ ឡេង អះអាងទៀតថា ម្ចាស់អាជីវកម្ម កំពុងរត់គេចខ្លួនពីទីតាំងប្រព្រឹត្តបទល្មើស តែទោះយ៉ាងណាអាជ្ញាធរសមត្ថកិច្ចជំនាញបានកំណត់មុខសញ្ញារួចរាល់ហើយ ដោយបញ្ជូនគ្រឿងចក្រជាវត្ថុតាងមករក្សានៅសាលាស្រុកស្រែអំបិល។

ចំណែកលោក ឡាង គិរី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ថ្លែងដែរថា វត្ថុតាងឃាត់បានមានអេស្កាវាទ័រ ១ គ្រឿង ,ទូកម៉ាស៊ីនបូមខ្សាច់ ១ គ្រឿង , ទូកតូចៗ ២ គ្រឿង , ទុយោបូមខ្សាច់ ២១០ ម៉ែត្រ ,ម៉ាស៊ីនរែងខ្សាច់ ១ ឈុត និងកាមេរ៉ា ២ គ្រឿង។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញប្រកាសចុះថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០១៩ ស្ដីពីការដាក់ប្រព័ន្ធព្រែកស្រែអំបិលជាតំបន់គ្រប់គ្រង និងអភិរក្សអណ្តើកហ្លួង និងក្រពើត្រី។ ប្រកាសនេះនឹងមិនអនុញ្ញាតឱ្យមានការនេសាទខុសច្បាប់ និងជាពិសេសសកម្មភាពបូមខ្សាច់នានានៅតាមប្រព័ន្ធព្រែកស្រែអំបិល មានដូចជា ព្រែកកំពង់សោម ព្រែកក្អោង និងព្រែកកំពង់លើជាដើម”។

រដ្ឋបាលជលផល បានធ្វើការងារយ៉ាងសកម្មជាមួយអង្គការ WCS ដើម្បីអភិរក្សអណ្តើកហ្លួង តាមរយៈសកម្មភាពការពារទីជម្រក ឆ្នេរខ្សាច់ ការស្រាវជ្រាវ និងតាមដាន កម្មវិធីការពារសំបុក ការបង្កើតសហគមន៍នេសាទ និងការងារលើកស្ទួយជីវភាពសហគមន៍នានា”៕
អត្ថបទ ៖ សិរីវឌ្ឍនៈ


-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


