ព័ត៌មានជាតិ
ស្ថានការណ៍អន្តរជាតិកាន់តែស្មុគស្មាញ កម្ពុជា-ជប៉ុន នៅតែពួតដៃគ្នារក្សាជំហរសន្តិភាព និងពហុភាគីនិយម
ក្នុងស្ថានការណ៍អន្តរជាតិវិវត្តន៍យ៉ាងឆាប់រហ័សប្រកបដោយភាពស្មុគស្មាញ កម្ពុជា-ជប៉ុន នៅតែបន្តពួតដៃគ្នាដោយប្ដេជ្ញារក្សាជំហរសន្តិភាព និងពហុភាគីនិយមសម្រាប់ក្នុងតំបន់ និងសហគមន៍អន្តរជាតិ។ នេះជាការថ្លែងរបស់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងឯកអគ្គរាជទូតជប៉ុនប្រចាំនៅភ្នំពេញ។

ថ្លែងក្នុងពិធីចម្រើនព្រះជន្មព្រះចៅអធិរាជជប៉ុន នាល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅបរិវេណនៃស្ថានទូតជប៉ុនក្នុងរាជធានីភ្នំពេញ លោក អ៊ូអិណុ អាត់ស៊ូស៊ី បានរម្លឹកពីការបញ្ចប់សង្គ្រាមលោកលើកទីពីរ ដែលមានរយៈកាលប្រមាណ ៨០ឆ្នាំហើយក៏ពិតមែន ក៏ប៉ុន្តែ លោក ថា ជម្លោះ និងសង្គ្រាមនៅតែកំពុងបន្តបំផ្លាញពិភពលោក ដ្បិតតែវាមិនស្ថិតក្នុងកម្រិតសកលក៏ដោយ។

តែក្នុងន័យនេះ លោកឯកអគ្គរាជទូតជប៉ុន បានបញ្ជាក់ថា ឆ្លើយតបទៅនឹងបញ្ហាទាំងនេះ ជប៉ុន និងកម្ពុជា ក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ បាននិងកំពុងរួមគ្នាចូលរួមចំណែកដើម្បីសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងសហគមន៍អន្តរជាតិ។ លោកទូត ថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ផ្អែកលើតម្លៃរួមរបស់ប្រជាជាតិទាំងពីរ គឺការគោរពច្បាប់អន្តរជាតិ និងសណ្តាប់ធ្នាប់អន្តរជាតិ ដោយផ្អែកលើនីតិរដ្ឋ។
លោកឯកអគ្គរាជទូត អ៊ូអិណុ អាត់ស៊ូស៊ី បានគូសរំលេចពីកិច្ចសហប្រតិបត្តិការកម្ពុជា និងជប៉ុន ដែលបានរួមគ្នាបណ្តុះបណ្តាជំនាញបោសសម្អាតមីនដល់មន្ត្រីរបស់អ៊ុយក្រែន ហើយកិច្ចសហប្រតិបត្តិការនេះ ក៏កំពុងអភិវឌ្ឍនៅមជ្ឈិមបូព៌ាផងដែរ។

ក្នុងនាមជាដៃគូដែលបានបង្កើតចំណងដ៏រឹងមាំ ប្រទេសជប៉ុន និងកម្ពុជា នឹងបន្តដោះស្រាយបញ្ហាដែលកំពុងប្រឈមក្នុងតំបន់ និងសហគមន៍អន្តរជាតិ។ នេះជាប្រកាសបន្ថែមតាមរយៈសុន្ទរកថាបកប្រែជាភាសាខ្មែររបស់លោកឯកអគ្គរាជទូតជប៉ុន។
អញ្ជើញជាអធិបតីតំណាងរាជរដ្ឋាភិបាលកម្ពុជា ក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានលើកឡើងដូចគ្នានឹងឯកអគ្គរាជទូតជប៉ុនផងដែរ។ លោក វង្សី វិស្សុត រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ថ្លែងថា ក្នុងបរិការណ៍ដែលពិភពលោកកំពុងប្រឈមនឹងការកើនឡើងភាពមិនប្រកដប្រជា និងផ្លាស់ប្ដូរយ៉ាងឆាប់រហ័សភូមិសាស្ត្រនយោបាយ កម្ពុជា និងជប៉ុន បានបង្ហាញនូវការប្ដេជ្ញាចិត្តឥតងាករេ ក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍នៃសន្តិភាព ពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការរក្សាសណ្ដាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់។

លោក បន្ថែមថា ប្រទេសទាំងពីរ ក៏បង្ហាញនូវគុណតម្លៃរួមគ្នា និងចក្ខុវិស័យរួមសម្រាប់ស្ថិរភាពក្នុងតំបន់និងពិភពលោក ហើយកម្ពុជា-ជប៉ុន នឹងបន្តធ្វើការរួមគ្នា ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់នៃសេដ្ឋកិច្ច៕
ដោយ៖ ធឿន វ៉ាន់សុង
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៥ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ


