Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ និងមន្រ្តីជំនាញខេត្តកោះកុង ចុះពិនិត្យទីតាំងស្នើសុំធ្វើអាជីវកម្មខ្សាច់បក១កន្លែងនៅស្រុកស្រែអំបិល

បានផុស

នៅ

លោក ទៀ សុរៈឆ័យ អភិបាលរងខេត្តកោះកុង និងមន្រ្តីជំនាញពាក់ព័ន្ធបានចុះត្រួតពិនិត្យវាយតម្លៃជាក់ស្តែងពីទីតាំងស្នើសុំធ្វើអាជីវកម្មសិប្បកម្មធនធានរ៉ែខ្សាច់បកចំនួន១កន្លែង ដែលស្ថិតនៅក្នុងភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងបន្ទាប់ពីអញ្ជើញចុះពិនិត្យទីតាំងស្នើសុំរួចរាល់ លោក អ៊ុក សុតា នាយករងរដ្ឋបាលខេត្តកោះកុង បានឱ្យដឹងនៅល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ថា ទីតាំងដែលតំណាងអាជីករស្នើសុំក្រោម១ហិកតាដែលពួកគេបានទិញដីទាំងនោះពីប្រជាពលរដ្ឋជាង១០ហិកតា ដោយមានឯកសារវាស់វែងដីរបស់ក្រុមនិស្សិតលេខ០១។

លោកនាយករងរដ្ឋបាលខេត្ត បានបន្តទៀតថា ប៉ុន្តែតាមគោលការណ៍ណែនាំរបស់លោក ទៀ សុរៈឆ័យ អភិបាលរងខេត្ត លោកបានស្នើដល់ប្រធានមន្ទីរដែនដី មន្ទីរកសិកម្ម ត្រូវពិនិត្យមើលនិយាមការអោយបានច្បាស់លាស់ និងស្នើឱ្យមន្ទីរបរិស្ថានពិនិត្យបន្ថែមទៅលើផលប៉ះពាល់ផ្នែកបរិស្ថាន។ ទៀតសោត គឺតម្រូវឱ្យតំណាងម្ចាស់អាជីវកម្មសហការអោយបានល្អជាមួយអាជ្ញាធរ និងមន្រ្តីជំនាញមូលដ្ឋាន ដោយមិនត្រូវធ្វើសកម្មភាពអាជីកម្មអ្វីទាំងអស់ ខណៈមិនទាន់មានច្បាប់អនុញ្ញាត។

លោក អ៊ុក សុតា រំលេចបន្ថែមថា ទីតាំងខ្សាច់បក មិនជាប់ក្នុងតំបន់ការពារអភិរក្សអ្វីទេ ពោលគឺគ្រាន់តែដើម្បីភាពសុក្រិតភាពចំពោះការអនុវត្តការងារប្រកបដោយទំនួលខុសត្រូវជូនថ្នាក់ដឹកនាំ។ ជាក់ស្តែងដីដែលមានខ្សាច់ជាដីចម្ការក្បែរលំនៅដ្ឋានពលរដ្ឋរស់នៅប្រចាំថ្ងៃ។

គួរជម្រាបថា ការធ្វើអាជីកម្មខ្សាច់បក តាមច្បាប់របស់ក្រសួងរ៉ែ និងថាមពល អនុញ្ញាតឱ្យជីកកាយធ្វើអាជីកម្មចុះទៅក្រោមដីឱ្យលើសពីជម្រៅតែ៥ម៉ែត្រ ករណីស្នើសុំទំហំលើពី១ហិកតា គឹតម្រូវឱ្យសុំច្បាប់ទៅក្រសួងសាមីតែម្តង។ ករណីប្រសិនបើរដ្ឋបាលខេត្តចេញច្បាប់អនុញ្ញាតធ្វើអាជីវកម្មមានសុពលភាពតែ១ឆ្នាំ ទំហំ១ហិតាចុះក្រោមដី៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម