ព័ត៌មានជាតិ
អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ
អ្នកជំនាញនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា សិទ្ធិស្រ្តីនៅកម្ពុជាត្រូវបានលើកកម្ពស់ និងទទួលបានកិច្ចគាំពារសង្គមពេញលេញពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនឹងនេះ ស្រ្តីបាននិងកំពុងដើរតួរនាទីយ៉ាងសំខាន់នៅក្នុងសង្គមសេដ្ឋកិច្ចកម្ពុជា និងមានភាពស្មើមុខស្មើមាត់ដូចទៅនឹងបុរសផងដែរ។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា បើនិយាយពីសិទ្ធិវិញ ស្រ្តីនៅកម្ពុជាត្រូវបានលើកកម្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ ជាងនេះទៀតស្រ្តីបានចូលរួមយ៉ាងសកម្មនៅក្នុងចរន្តសេដ្ឋកិច្ច រួមទាំងនយោបាយ សង្គមនៅកម្ពុជា។ ស្រ្តីមានភាពស្មើមុខស្មើមាត់ជាមួយបុរសនៅគ្រប់វិស័យ ជាពិសេសស្រ្តីបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងគ្រួសារ។ លោកបណ្ឌិតបានសង្កត់ធ្ងន់បន្ថែមថា បើនិយាយនៅក្នុងវិស័យការងារវិញ ស្រ្តីត្រូវបានគិតគូរពេញលេញពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ ជាពិសេសស្រ្តីនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់វិញ ទទួលបាននូវកិច្ចគាំពារសង្គមតាមរយៈការប្រើប្រាស់បណ្ណ ប.ស.ស. ពិនិត្យសុខភាពដោយឥតគិតថ្លៃ និងអត្ថប្រយោជន៍ដ៏ទៃទៀតផងដែរ ជាពិសេសស្រ្តីមានផ្ទៃពោះ។

ចំណែកបណ្តាមេដឹកនាំសហជីពនៅកម្ពុជាក៏បានគូសបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិមុនៗក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ស្រ្តីនៅក្នុងវិស័យការងារត្រូវបានលើកកម្ពស់សិទ្ធិ ទទួលបានកិច្ចគាំពារពេញលេញ និងទទួលបានភាពកក់ក្តៅ។ ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ស្រ្តីនៅក្នុងវិស័យការងារមិនថាក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ នៅតែទទួលបានការលើកកម្ពស់ និងការគាំពារយ៉ាងពេញលេញ។

លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានលើកឡើងថា ស្រ្តីនៅក្នុងវិស័យការងារនៅប្រទេសកម្ពុជាត្រូវបានលើកកម្ពស់ និងមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មិនថាឱកាសការងារ កិច្ចគាំពារសង្គម និងអត្ថប្រយោជន៍ផ្សេងៗទៀតនោះទេ។ ប្រធានសហជីពរូបនេះបន្ថែមថា បើនិយាយនៅក្នុងវិស័យការដេរសម្លៀកបំពាក់វិញ ស្រ្តីមានជិត១លាននាក់ ច្រើនជាងបុរសដាច់ ដូច្នេះវាបានបង្ហាញថាស្រ្តីនៅកម្ពុជាបានដើរតួនាទី និងចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងវិស័យការងារនៅកម្ពុជា។ ទន្ទឹមនឹងនេះ វាក៏បានបង្ហាញថា ស្រ្តីជាចំណែកមួយយ៉ាងសំខាន់នៅក្នុងសង្គមសេដ្ឋកិច្ច ខណៈដែល
កត្តាយេនឌ័រត្រូវបានលើកកម្ពស់ស្មើភាពគ្នារវាងស្ត្រី និងបុរស៕


-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៥ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


