ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន ៖ រួមគ្នាលើកកម្ពស់គុណតម្លៃអំណានសម្រាប់គុណភាព នៃជីវិត គឺជាការឆ្លើយតបប្រធានបទទិវាជាតិអំណានលើកទី ១០ ឆ្នាំ ២០២៥
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រួមគ្នាលើកកម្ពស់គុណតម្លៃអំណានសម្រាប់គុណភាព នៃជីវិត គឺជាការឆ្លើយតបនឹងប្រធានបទ ទិវាជាតិអំណានលើកទី ១០ ឆ្នាំ ២០២៥។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈពេលអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធទិវាជាតិអំណានលើកទី ១០ ក្រោមប្រធានបទ “ការអានផ្សារភ្ជាប់អន្តរជំនាន់មនុស្សក្នុងសង្គម” នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាព្រឹកថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៥ នេះ។

សម្តេចកិត្តិសង្គហបណ្ឌិត ថ្លែងកោតសរសើរចំពោះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបានខិតខំបំពេញបេសកកម្មតាមតួនាទីភារកិច្ច និងជំរុញអភិវឌ្ឍន៍វិស័យអប់រំ យុវជន និងកីឡា ជាពិសេសចូលរួមអភិវឌ្ឍន៍មូលធនមនុស្សស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានបន្តទៀតថា ទិវាជាតិអំណានលើកទី ១០ ឆ្នាំ ២០២៥ ក្រោមប្រធានបទ “ការអានផ្សារភ្ជាប់អន្តរជំនាន់មនុស្សក្នុងសង្គម” គឺជាការលើកកម្ពស់គុណតម្លៃ នៃអំណានសម្រាប់គុណភាព នៃជីវិត និងញ៉ាំងឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូបស្រឡាញ់ការអាន ធ្វើឱ្យមនុស្សមានសុខភាពខួរក្បាលល្អ កាត់បន្ថយភាពស្ត្រេស ចេះត្រិះរិះពិចារណាបានស៊ីជម្រៅ មានចំណេះដឹងទូលំទូលាយ បង្កើនភាពច្នៃប្រឌិត និងទទួលបាននូវគំនិតល្អៗ ទាន់សម័យកាល សម្រាប់ប្រើប្រាស់ជាប្រយោជន៍ដល់ជីវិតរស់នៅ ឆ្ពោះទៅការកសាងសង្គមពុទ្ធិមួយដ៏រឹងមាំ។

សម្តេចកិត្តិសង្គហបណ្ឌិត បានសង្កត់ធ្ងន់ថា នៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន គម្លាត នៃជំនាន់មនុស្ស មានការថយចុះ នៃទំនាក់ទំនងរវាងក្មេង និងមនុស្សចាស់ ជាពិសេសក្នុងបរិបទ នៃឌីជីថលភាវូបនីយកម្ម និងរបៀបរស់នៅបែបទំនើប កាន់តែធ្វើឱ្យគម្លាតកាន់រីកធំ។ ទោះជាយ៉ាងណាក៏ដោយការអាននៅតែត្រូវបានទទួលស្គាល់ថាជាការប្រតិបត្តិជាសកល ដែលអាចនាំមនុស្សមកនៅជិតគ្នាជាមួយគ្នា និងយល់ដឹងពីគ្នា។ ដើម្បីឆ្លើយតបទៅនឹងប្រធានបទឆ្នាំនេះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏សូមលើកទឹកចិត្តឱ្យមានការគោរព និងការយល់ដឹងអំពីភាពខុសគ្នារវាងជំនាន់ ជំរុញបង្កើនការយល់ដឹងគ្នាទៅវិញទៅមក និងការផ្លាស់ប្ដូរចំណេះដឹងរវាងមនុស្សចាស់ និងក្មេងជំនាន់ក្រោយ រួមមាន ៖ ការនិទានរឿង ការបង្កើនក្លឹបអានសៀវភៅ និងវេទិកាចែករំលែកបទពិសោធផ្នែកអក្សរសាស្ត្រ វេទិកាសន្ទនា៕
អត្ថបទ ៖ វិមាន



-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១២ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង


