Connect with us

ព័ត៌មានជាតិ

បុគ្គលិក​របស់​ក្រុមហ៊ុន​ស៊ិន​ទ្រី​២៤​នាក់ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ទទួល​អំណោយ កាកបាទក្រហមកម្ពុជា ខណ្ឌដូនពេញ

បានផុស

នៅ

ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ ចន្ទ ៩ កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ វេលា​ម៉ោង​០៥និង០០​នាទី លោក សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ និង​ជា​ប្រធានកិត្តិយស​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ដូនពេញ បាន​ចាត់​ឲ្យ​លោក ស្រី នូ ថាវ​រី ប្រធាន​អនុ​សាខា កាកបាទក្រហមកម្ពុជា​ខណ្ឌដូនពេញ បន្ត​នាំ​យក​គ្រឿង​ឧបភោគ​បរិភោគ និង ថវិកា ចែក​ជូន​ដល់ បុគ្គលិក​របស់​ក្រុមហ៊ុន​ស៊ិន​ទ្រី ចំនួន​២៤​នាក់ ដែល​កំពុង​ធ្វើ​ចត្តាឡីស័ក ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង ផ្ទះ​លេខ​៣៦ ផ្លូវ​លេខ​២៤០ ភូមិ​៣ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំណោយ​ដែល​ប្រគល់ជូន​រួមមាន​:

– ថវិកា ៤០,០០០​រៀល​/​ក្នុង​ម្នាក់

– អង្ករ​ចំនួន ១០០ kg

– មី ចំនួន ៥ កេស​

– ទឹកបរិសុទ្ធ​ចំនួន ៥ កេស

– សាប៊ូម្សៅ​ចំនួន ១០ គីឡូ​

– សាប៊ូដុំ ចំនួន ១២ ដុំ​

– ម៉ាស់​ចំនួន ០៣ ប្រអប់​

– ថ្នាំពេទ្យ​ចំនួន ០៣​កញ្ចប់​

– ថ្នាំដុសធ្មេញ​ចំនួន ៥​ឡូ​

ចំពោះមុខ​លោកស្រី ប្រធាន​អនុសាខា បាន​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​លោក​សំណាក់ លោក ប្រធានកិត្តិយស​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ ក្នុង​កាលៈទេសៈ​កម្ពុជា​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​កូ​វីដ​-១៩ សូ ម​បងប្អូន​ប្រជាពលរដ្ឋ គ្រប់រូប អនុវត្ត​តាម​វិធាន​សុខាភិបាល ឲ្យ​បាន​ម៉ត់ចត់ ដោយ​ដាក់ខ្លួន​ឲ្យ​នៅ ដាច់ដោយឡែក​១៤ ថ្ងៃ រង់ចាំ​ការ​យក​សំណាក់​លើក​ទី​២ និង លទ្ធផល​ពី​គ្រូពេទ្យ​ជំនាញ និង សូម​ជូនពរ​បងប្អូន ជៀស​ផុត​ពី​ជំងឺ​ក៏​កាច​សាហាវ​នេះ៕

ដោយ ៖ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៧ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម