Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ការងារ ជំរុញក្រុមការងារដោះស្រាយបញ្ហាប្រឈម និងឆ្លើយតបចម្ងល់ពលរដ្ឋឱ្យទាន់ពេលវេលា មានប្រសិទ្ធភាពខ្ពស់

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​ជំរុញ​ និង​លើកទឹកចិត្ត​ដល់​ក្រុមការងារ​ដោះស្រាយ​បញ្ហា​ប្រឈម ​និង​ឆ្លើយតប​ចម្ងល់​របស់​ប្រជាពលរដ្ឋ​ ពិសេស​កម្មករ-និយោជិត​ឱ្យបាន​ទាន់ពេលវេលា​ និង​មាន​ប្រសិទ្ធភាព​ខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​បើក​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សម្រេចបាន​ប្រចាំខែ​កុម្ភៈ និង​លើក​ទិសដៅ​ការងារ​អនុវត្ត​បន្ត​សម្រាប់​ខែមីនា ​ក្រុមការងារ​ឆ្លើយតប និង​ផ្ដល់ព័ត៌មាន​ពាក់ព័ន្ធ​នឹង​សេវាសាធារណៈ​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​សាលប្រជុំ​នាយកដ្ឋាន ស​.​អ ស្នាក់ការ​កណ្ដាល ប​.​ស​.​ស​. រាជធានី​ភ្នំពេញ ​កាលពី​រសៀល​ថ្ងៃទី​ ១១​ មីនា លោក កត្តា អ៊​ន រដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុមការងារ​ឆ្លើយតប និង​ផ្ដល់ព័ត៌មាន​ពាក់ព័ន្ធ​នឹង​សេវាសាធារណៈ របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​បាន​លើកទឹកចិត្ត​ដល់​មន្ត្រី បុគ្គលិក​ នៃ​ក្រុមការងារ បន្ត​អនុវត្ត​តួនាទី​ភារកិច្ច​របស់ខ្លួន​ធ្វើយ៉ាងណា​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​ក្នុងការ​ឆ្លើយតប​ចម្ងល់​របស់​ប្រជាពលរដ្ឋ ជាពិសេស​​កម្មករ-និយោជិត ឱ្យទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ទាក់ទង​នឹង​វិស័យ​ការងារ សន្ដិសុខ​សង្គម និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ឱ្យបាន​រហ័ស ច្បាស់លាស់ និង​ក្រម​សីលធម៌​ប្រកប​ដោយ​ភាពទន់ភ្លន់ និង​ភាព​អត់ធ្មត់​ជាសំខាន់។

ជាមួយគ្នានេះដែរ លោក​ប្រធាន​ក្រុមការងារ បាន​ជំរុញឱ្យមាន​ការរៀបចំ​សិក្ខាសាលា​ដើម្បី​ចែករំលែក​បទ​ពិសោធ​ ចំណេះដឹង​ថ្មីៗ ពី​អង្គភាព​ក្រោម​ឱវាទ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដល់​ក្រុម​ប្រតិបត្តិការ​ផ្ដល់ព័ត៌មាន ដើម្បី​ទទួលបាន​ចំណេះដឹង​ថ្មីៗ ដែល​អាចបំពេញ​បន្ថែម​នូវ​ចំណុច​ខ្វះខាត។

គួរ​បញ្ជាក់​ថា ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បាន​បង្កើត​ប្រព័ន្ធ​ទំនាក់ទំនង​ទូរស័ព្ទ​ផ្តល់​ព័ត៌មាន​ចំនួន​ពីរ​ខ្សែ​ គឺ ១២៩៧ និង ​១២៨៦​ ដើម្បីឱ្យ​សាធារណជន​ ពិសេស​កម្មករ-និយោជិត​មាន​ចម្ងល់​ពាក់ព័ន្ធ​ទៅ​នឹង​ការងារ​ ប​.​ស​.​ស​.​និង​ក្រសួង​ការងារ ​អាច​ទូរស័ព្ទ​មកកាន់​លេខ​ខាងលើ​ក្រុមការងារ​ឆ្លើយតប និង​ផ្ដល់ព័ត៌មាន​ពាក់ព័ន្ធ​នឹង​សេវាសាធារណៈ​ រង់ចាំ​ឆ្លើយតប​គ្រប់​ពេលវេលា៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម