ព័ត៌មានជាតិ
អភិបាលរងខេត្តកំពង់ចាម ជំរុញមន្ត្រីពាក់ព័ន្ធយកចិត្តទុកដាក់រៀបចំព្រឹត្តិការណ៍សង្ក្រាន្ត ឱ្យបានល្អជាងឆ្នាំមុនៗ
លោក ហាន កុសល អភិបាលរងខេត្ត តំណាងអភិបាលកំពង់ចាម និងជាប្រធានអនុគណៈកម្មការរៀបចំព្រឹត្តិការណ៍ និងសោភ័ណ្ឌភាពសង្ក្រាន្តកំពង់ចាម បានណែនាំឱ្យសមាជិក នៃអនុគណៈកម្មការ និងមន្ត្រីពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ អនុវត្ត នូវតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន ដើម្បីឱ្យការរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត នៅខេត្តកំពង់ចាម ដំណើរការល្អប្រសើរ និងអធិកអធម ជាងបណ្ដាឆ្នាំមុនៗ។

លោកបានលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំអនុគណៈកម្មការដឹកនាំរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ ដែលរៀបចំនៅសាលប្រជុំ ផអ៣ សាលាខេត្ត នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាប្រធាន-អនុប្រធានមន្ទីរអង្គភាព តំណាងក្រុមហ៊ុនវឌ្ឍនៈ និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់។
លោក ហាន កុសល បានលើកឡើងថា នៅសល់ពេលតែ ១ខែទៀតប៉ុណ្ណោះ កាលបរិច្ឆេទ នៃការរៀបចំពិធីបុណ្យប្រពៃណីជាតិខ្មែរ នឹងឈានមកដល់។ លោកបានបញ្ជាក់ថា «តួនាទី ភារកិច្ច នៃគណៈកម្មធិការខេត្តបានបែងចែករួចហើយ គឺអនុគណៈកម្មការមានភារកិច្ចរៀបចំព្រឹត្តិការណ៍ និងសោភ័ណ្ឌភាពសង្ក្រាន្តកំពង់ចាម នារយៈពេល ៣ថ្ងៃ នៃថ្ងៃសង្ក្រាន្ត ប៉ុន្តែភារកិច្ចនេះ អ្នកពាក់ព័ន្ធទាំងអស់ត្រូវទទួលខុសត្រូវមុនថ្ងៃប្រារព្ធពិធីដែលនឹងឈានមកដល់»។ ដូច្នេះ សូមឱ្យសមាជិក នៃអនុគណៈកម្មការនិងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ អនុវត្ត នូវតួនាទី ភារកិច្ច និងការទទួលខុសត្រូវ របស់ខ្លួន ដោយធ្វើយ៉ាងណា ជំរុញឱ្យការរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត នៅខេត្តកំពង់ចាម បានដំណើរការល្អប្រសើរ និងអធិកអធម ជាងបណ្ដាឆ្នាំមុនៗ។

គូសបញ្ជាក់ថា ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ព.ស ២៥៦៩ នាពេលខាងមុខនេះ រដ្ឋបាលខេត្តកំពង់ចាម គ្រោងរៀបចំកម្មវិធីកំសាន្តសប្បាយៗ ជាច្រើន មានដូចជា ការប្រគុំតន្ត្រី ប្រដាល់គុណខ្មែរ តាំងពិព័ណភូមិ១ ផលិតផល១ ពិព័ណម្ហូបអាហារ ប្រចាំតំបន់ ក្នុងខេត្តកំពង់ចាម ល្បែងប្រជាប្រិយ និងកម្មវិធីកំសាន្តសប្បាយផ្សេងៗ ជាច្រើនទៀត ផងដែរ នារយៈពេល ៣ថ្ងៃ គឺថ្ងៃទី១៤, ១៥ និងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ៕


-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១៥ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


