Connect with us

ព័ត៌មានជាតិ

អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង

បានផុស

នៅ

កាលពីពេលថ្មីៗនេះ បណ្ដាញផ្សព្វផ្សាយនានា ចេញផ្សាយថា សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់ លោក ត្រាំ គ្រោងដាក់កម្ពុជាចូលទៅក្នុងបញ្ជីលឿងរិតត្បិត ឬហាមឃាត់ការចេញចូល។ ការណ៍នេះ នាំឱ្យពលរដ្ឋកម្ពុជាម្នាក់ បង្ហាញការព្រួយបារម្ភនៅក្នុងការបង្ហោះសាររបស់សម្ដេចតេជោ លើទំព័រហ្វេសប៊ុក តែត្រូវបានសម្ដេចតេជោ ហ៊៊ុន សែន តបវិញថា ការដាក់កម្ពុជាទៅក្នុងបញ្ជីលឿងរិតត្បិតការចេញចូល ជាសិទ្ធិរបស់សហរដ្ឋអាមេរិក សម្រាប់កម្ពុជា គ្មានអ្វីត្រូវឈឺក្បាលវិលមុខ ឬខ្វាយខ្វល់ឡើយ ប៉ុន្តែត្រូវប្រឹងអភិវឌ្ឍនប្រទេសឱ្យរីកចម្រើនខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរជ្រាបថា នៅរាត្រីថ្ងៃទី១៧​ ខែមីនា សម្ដេច ហ៊ុន សែន សរសេរលើទំព័រហ្វេសប៊ុក កោតសរសើរ និងចាត់ទុកថាលោក ត្រាំ ជាមេដឹកនាំក្លាហានចេញដឹកនាំពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដោយចាប់​ផ្តើមពីបណ្តាញព័ត៌មានដែលផ្តល់ថវិកាដោយរដ្ឋាភិបាលអាមេរិកជាមុន។ ខណៈនោះគណនីហ្វេសប៊ុក DY Peou Mealea ចូលទៅបញ្ចេញមតិចោទសួរអំពីករណីសហរដ្ឋអាមេរិកដាក់កម្ពុជាចូលទៅក្នុងបញ្ជីលឿងរិតត្បិត ឬហាមឃាត់ការចេញចូល។

ជុំវិញការចោទសួរបែបនេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ឆ្លើយតបក្នុងន័យដើមដូច្នេះ៖«នេះជាសិទ្ធរបស់រដ្ឋមួយដែលគេកំណត់ដោយខ្លួនគេ។សម្រាប់យើងមិនចាំបាច់កើតទុក្ខទេសំខាន់យើងប្រឹងកសាងប្រទេសយើងឲ្យរឹងមាំឡើង »។

ជុំវិញការផ្សាយថា រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ កំពុងពិចារណារឹតត្បិត ឬហាមឃាត់ការធ្វើដំណើរចូលទឹកដីអាមេរិក ចំពោះប្រជាពលរដ្ឋមកពីជាង៤០ប្រទេស ដោយក្នុងនោះកម្ពុជា ក៏ស្ថិតនៅក្នុងបញ្ជីពណ៌លឿង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ឱ្យដឹងថា រដ្ឋាភិបាលកម្ពុជាមិនទាន់ទទួលបានដំណឹងជាផ្លូវការឡើយ ប៉ុន្តែកម្ពុជាកំពុងរកព័ត៌មានបន្ថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម