Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំផ្ដល់មេដាយដល់មន្ត្រីដែលធ្វើ១០ឆ្នាំហើយអត់ដែលបានសោះ

បានផុស

នៅ

នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាទៅទីស្ដីការគណៈរដ្ឋមន្ត្រីធ្វើការសហការជាមួយថ្នាក់ក្រោមជាតិដើម្បីស្រង់ឈ្មោះមន្ត្រីដែលធ្វើការយ៉ាងតិច១០ឆ្នាំឡើងហើយមិនដែលបានមេដាយសោះ ដើម្បីឱ្យរដ្ឋមានគោលការណ៍ផ្ដល់មេដាយជូន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសារសំឡេងពិសេសនៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថាគោលការណ៍នេះធ្វើតែម្ដងគត់ទ្រង់ទ្រាយធំដោយសរុបយកទាំងមន្ត្រីក្របខណ្ឌ និងកិច្ចសន្យា និងត្រូវប្រាកដថាមន្ត្រីទាំងនោះជាមន្ត្រីដែលសកម្ម និងមានវត្តមានបំពេញការងារ។

សម្ដេចថា៖ «សូមផ្ដោតធ្វើឱ្យច្បាស់ថាមន្ត្រីដែលសកម្ម និងមានវត្ដមានធ្វើការ មិនមែនមន្ត្រីដែលអត់មានមុខមកធ្វើការឬមានបញ្ហាអីមួយផ្សេងៗនោះទេគឺសុំឱ្យចំគោលដៅតែម្ដង»។

ដោយឡែកចំពោះសម្រាប់ការស្នើសុំមេដាយលើកទឹកចិត្តសម្រាប់មន្ត្រីផ្សេងៗទៀតគឺក្រសួងស្ថាប័ន និងរដ្ឋបាលថ្ឋាក់ក្រោមជាតិធ្វើការវាយតម្លៃស្នើសុំដូចដែលបានធ្វើកន្លងទៅដោយផ្អែកលើស្នាដៃ អតីតភាពការងារនានារបស់មន្ត្រីទាំងនោះ និងដោយមានចែងក្នុងបទដ្ឋានគតិយុត្តិជាធរមាន។

សម្ដេចក៏បានបញ្ជាឱ្យសិក្សារៀបចំសារាចរណែនាំថ្មីពីការកំណត់កូតាផ្ដល់មេដាយសម្រាប់មន្ត្រីរាជការផងដែរដោយកែប្រែពីសារាចរចាស់ដែលកំណត់ឱ្យការផ្ដល់មេដាយដល់មន្ត្រីក្នុងស្ថាប័នមួយត្រឹម១០%ក្នុងមួយឆ្នាំ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម