ព័ត៌មានជាតិ
រោងចក្រធំមួយនៅខេត្តកំពង់ស្ពឺ ប្រកាសជ្រើសរើស កម្មករនិយោជិត ៣ពាន់កន្លែង
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្រុមហ៊ុន ឆើរី អេឡេហ្គង់ មេនូហ្វេកឆឺរីង ដែលមានទីតាំងស្ថិតនៅខេត្តកំពង់ស្ពឺបានប្រកាសជ្រើសរើសកម្មករនិយោជិត ផ្នែកកាត់ដេរប្រមាណ៣ពាន់កន្លែង ហើយកម្មករនិយោជិតដែលបម្រើការងារនៅក្នុងក្រុមហ៊ុននេះ មិនត្រឹមទទួលបានប្រាក់ខែគោលប៉ុណ្ណោះទេ ថែមទាំងទទួលបាននូវប្រាក់អត្ថប្រយោជន៍ជាច្រើនស្របទៅតាមច្បាប់ស្តីពីការងារផងដែរ។

បើតាមក្រសួងក្រសួងការងារ មុខតំណែងដែលក្រុមហ៊ុន ធើរី អេឡេហ្គង់ មេនូហ្វេកឆឹរឹង ប្រកាសជ្រើសរើសរួមមានផ្នែកដេរ ផ្នែកត្រួតពិនិត្យគុណភាព ប្រធានក្រុមដេរ ផ្នែកតុកាត់ និងផ្នែកវិចខ្ចប់ ដោយកម្មករនិយោជិតនឹងទទួលបានប្រាក់ខែគោលចំនួន២០៨ដុល្លារ លុយព្រីមមកធ្វើការទៀងទាត់២០ដុល្លារ លុយបាយថ្ងៃត្រង់ ២០០០រៀល លុយបាយថែមម៉ោង ២០០០រៀល លុយធ្វើដំណើរ៧ដុល្លារ និងប្រាក់រង្វាន់លើកទឹកចិត្តការធ្វើគ្រប់ចំនួន គោលដៅ ពី ២០០០រៀលទៅ១០០០០រៀល។

ក្រសួងការងារបានណែនាំដល់យុវជន និងអ្នកកំពុងស្វែងរកការងារដែលចាប់អារម្មណ៍ចង់ដាក់ពាក្យ សូមទាក់ទងមក ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈលេខទូរស័ព្ទ ១២៩៧
ឬ ១២៨៦ និងតេលេក្រាម ឬ Cool App លេខ ០៧៧ ២៣២ ៣៧៨ ឬគេហទំព័រwww.nea.gov.kh។

គួរបញ្ជាក់ថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤ ខេត្តកំពង់ស្ពឹ មានរោងចក្រកំពុងដំណើរការសរុបចំនួន៤២៣កន្លែង និងមានសហគ្រាសធុនតូច និងមធ្យមប្រមាណជិត១០០០កន្លែងដោយមានកម្មករ-កម្មការិនីប្រមាណជាង២សែននាក់ កំពុងធ្វើការ ហើយក្នុងចំណោមរោងចក្រទាំងនោះអ្នកវិនិយោគប្រមាណ៩០ភាគរយជាជនជាតិចិន៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


