ព័ត៌មានជាតិ
ទម្លាប់ដែលជីដូននាំទៅមើលល្ខោនតាមវត្ត បណ្តុះចិត្តឱ្យ លំអពេជ្រ ស្រឡាញ់ល្ខោនខ្មែររហូតរៀបចំបុណ្យភូមិជោគជ័យ
រិទ្ធី លំអពេជ្រ ជាសហស្ថាបនិកបុណ្យភូមិ បានប្រាប់ថា មូលហេតុដែលខ្លួនប្រឡូកចូលសិល្បៈ និងចេះស្រឡាញ់វប្បធម៌ខ្មែរ ដូចជាទស្សនីយភាព ល្ខោនស្រមោលស្បែកធំជាដើម ក៏ព្រោះតែ កាលពីនៅក្មេងៗជីដូនតែងនាំខ្លួនទៅមើលល្ខោនតាមវត្ត ទើបធ្វើឱ្យខ្លួនមានចិត្តស្រឡាញ់ និងចង់អភិរក្សដល់បច្ចុប្បន្ន។

លំអពេជ្រ បានប្រាប់តាមរយៈកិច្ចសម្ភាសរបស់ កម្ពុជាថ្មី ថា តាំងពីសម័យដូនតាមក មានតែខ្លួន និងប្អូនស្រី កេសរ (អ្នកចម្រៀង) នោះទេដែលចូលប្រឡូកក្នុងវិស័យសិល្បៈ។ ចំពោះមូលហេតុដែលនាំឱ្យ លំអពេជ្រ ស្រឡាញ់ទម្រង់សិល្បៈបុរាណខ្មែរ ព្រោះតែជីដូនខ្លួនស្រឡាញ់សិល្បៈ និងតែងតែនាំខ្លួនទៅមើលល្ខោនតាមវត្តកាលពីវ័យកុមារបន្ទាប់ពីសម្រាកពីការរៀនសូត្រ។ តាមរយៈការឃើញផ្ទាល់ពីការសម្តែងល្ខោនបុរាណខ្មែរនេះហើយ បានធ្វើឱ្យដក់ជាប់ក្នុងចិត្តរបស់ លំអពេជ្រ ហើយល្ខោនដែលខ្លួនស្រឡាញ់ជាងគេ គឺល្ខោនស្រមោលស្បែកធំ ព្រោះយល់ឃើញថា ល្ខោននេះផ្សារភ្ជាប់នឹងកុនបុរាណខ្មែរ។

រិទ្ធី លំអពេជ្រ និយាយថា៖ “អ្វីដែលខ្ញុំសប្បាយចិត្តបំផុត ហើយរំភើបជាងគេគឺពេលសៅរ៍ អាទិត្យ គាត់យកដើរលេងវត្ត ហើយទៅមើលល្ខោន។ អ៊ីចឹង ក្រាលកន្ទេលមើលល្ខោន ដក់ក្នុងរូបភាព និងបេះដូងយើង ហើយខួរក្បាលរបស់យើងថា យើងមានការចងចាំហ្នឹង យើងមានអនុស្សាវរីយ៍ហ្នឹងជាមួយម៉ាក់យាយ អ៊ីចឹង ឱ្យតែនិយាយពីរឿងល្ខោន គឺខ្ញុំនឹកឃើញម៉ាក់យាយ និងនឹកឃើញថា កាលនៅក្មេងយើងទៅមើលល្ខោន”។

ហេតុផលទាំងអស់នេះហើយ ដែលជាកត្តាជំរុញចិត្តឱ្យ លំអពេជ្រ រៀបចំបុណ្យភូមិ តាំងពីឆ្នាំ២០១៤ រហូតទទួលបានជោគជ័យដល់ពេលនេះ បើគិតដល់ឆ្នាំ២០២៥ គឺបុណ្យភូមិ មានអាយុកាលចំនួន១២ឆ្នាំហើយ។ សម្រាប់បុណ្យភូមិឆ្នាំនេះ គឺរៀបចំ២វគ្គ ចំពោះវគ្គទី១ រៀបចំពីថ្ងៃទី៥ និងទី៦ ខែមេសា នៅផ្សារទំនើបជីបម៉ុង ២៧១ រីឯ វគ្គទី២ រៀបចំនៅថ្ងៃទី១១ និងទី១២ ខែមេសា នៅក្រុងអរិយក្សត្រ ដើម្បីផ្តល់ភាពងាយស្រួលដល់ពលរដ្ឋងាយស្រួលធ្វើដំណើរចូលរួម។ សម្រាប់កម្មវិធីឆ្នាំនេះ បុណ្យភូមិ ផ្តោតសំខាន់លើការអភិរក្សសិល្បៈអរូបីដែលត្រូវការពារជាបន្ទាន់ ធ្វើយ៉ាងណាឱ្យកូនខ្មែរបានស្គាល់ពីសម្បត្តិវប្បធម៌ខ្មែរកាន់តែច្រើនបន្ថែមទៀត។

ជុំវិញនឹងការរៀបចំព្រឹត្តិការណ៍បុណ្យភូមិ ឆ្នាំ២០២៥ ដើម្បីអបអរបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ រិទ្ធី លំអពេជ្រ បានសំណូមពរឱ្យប្រជាជនខ្មែរ ជាពិសេស យុវជនតែម្តង ចូលរួមឱ្យបានច្រើន ដើម្បីទទួលបានអារម្មណ៍មួយថ្មី និងប្លែក ជាមួយទស្សនីយភាពល្ខោនខ្មែរ និងល្បែងប្រជាប្រិយខ្មែរមួយចំនួនក្នុងការរៀបចំនេះ៕

-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


