ព័ត៌មានជាតិ
បុណ្យភូមិមានជើង នឹងរៀបចំនៅខេត្តព្រះវិហារ ក្នុងសប្តាហ៍ទី៣នេះ
មហោស្រពសិល្ប:បុណ្យភូមិមានជេីងលើកទី៣ បានវិលត្រលប់មកវិញម្តងទៀត ដោយគ្រោងនឹងរៀបចំនៅខេត្តព្រះវិហារ ជាខេត្តដែលសម្បូរទៅដោយប្រពៃណី វប្បធម៌ និងអរិយធម៌។ មហោស្រពនឹងរៀបចំ ចាប់ពីថ្ងៃទី២១ ដល់ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ។

កញ្ញា រិទ្ធី លំអរពេជ្រ សហស្ថាបនិកមហោស្រពសិល្ប:បុណ្យភូមិ និងជាអ្នកដឹកនាំរៀបចំមហោស្រពសិល្ប:បុណ្យភូមិមានជើង បានឱ្យដឹងថា៖ «មូលហេតុសំខាន់ៗ ដែលមហោស្រពសិល្ប:បុណ្យភូមិមានជើង រៀបចំនៅខេត្តព្រះវិហារ ព្រោះទីនោះ ជាតំបន់មរតកវប្បធម៌ជាតិ ជាទឹកដីចំណាស់។ ជាពិសេស គឺប្រាសាទកោះកេរ ដែលជាប្រាសាទស្អាតប្លែក និងចង់ឱ្យមានការផ្សព្វផ្សាយកាន់តែច្រើន។»

កញ្ញា រិទ្ធី លំអរពេជ្រ សង្កត់ធ្ងន់ថា ៖ «ការរៀបចំមហោស្រពសិល្ប:បុណ្យភូមិមានជើង នៅខេត្តព្រះវិហារ នៅក្នុងកាលៈទេសៈ ស្របពេលប្រទេសកម្ពុជាកំពុងមានបញ្ហាព្រំដែន គឺជាការសបញ្ជាក់ពីសុខសុវត្ថិភាពរបស់ប្រទេសយើងទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិ។
ក្រៅពីផ្តោតសំខាន់លើសិល្ប: អ្វីដែលអ្នករៀបចំកម្មវិធីចង់ផ្តោតសំខាន់ទៀតនោះ គឺការយកចិត្តទុកដាក់ទៅលើកុមារ ដែលរស់នៅតាមជាយដែន ដែលពួកគាត់ត្រូវតែទទួលបានសិទ្ធិក្នុងការចូលរួម សិទ្ធិការពារ សិទ្ធិអភិវឌ្ឈន៍ និងសិទ្ធិនៅក្នុងការបញ្ចេញមតិ។ មហោស្រពសិល្ប:បុណ្យភូមិមានជើងឆ្នាំ២០២៥ បានសហការជាមួយ UNICEF Cambodia នាំជូនមកនៅការរត់ចម្ងាយខ្លីនៅខេត្តព្រះវិហារ ក្នុងគោលបំណង អបអរទិវាកុមារពិភព លោកឆ្នាំ២០២៥ ដែលកន្លែងចាប់ផ្តើមមានទីតាំងនៅ រមណីយដ្ឋាន ប្រាសាទកោះកេរ។
សូមបញ្ចាក់ថា មហោស្រពសិល្ប:បុណ្យភូមិមានជើងអាចរៀបចំឡើងបានដោយមានការចូលរួមពី ឡេឡេ ប្រាង្គ (យុវជនស្ម័គ្រចិត្ត) រៀបចំដោយ៖ ភ្លើងគប់ PlerngKob & BonnPhum បុណ្យភូមិ
សហការរៀបចំដោយ៖ UNICEF Cambodia – ដើម្បីកុមារគ្រប់រូប និងគាំទ្រដោយ អាជ្ញាធរជាតិព្រះវិហារ National Authority for Preah Vihear & រដ្ឋបាលខេត្តព្រះវិហារ៕



-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


