ព័ត៌មានជាតិ
ប.ស.ស និង វិស័យឯកជន ចែករំលែកបទពិសោធពាក់ព័ន្ធវិស័យសន្តិសុខសង្គម និង វិស័យធានារ៉ាប់រងឯកជន
លោក ប៉ែន នរៈវុធ អគ្គនាយករង ប.ស.ស. តំណាង លោក ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីជំនាញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) ដើម្បីចែករំលែកបទពិសោធ នៃការធ្វើប្រតិបត្តិការប្រព័ន្ធសន្ដិសុខសង្គមរបស់ ប.ស.ស. និងការអនុវត្តការងារផ្តល់សេវាធានារ៉ាប់រងឯកជនរបស់សម្ព័ន្ធក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា)។

លោក ប៉ែន នរៈវុធ បានឱ្យដឹងថា នៅក្នុងជំនួបនេះ ផ្ដោតសំខាន់លើការអនុវត្តយន្ដការទូទាត់សំណង យន្ដការ ត្រួតពិនិត្យភាពមិនប្រក្រតីនៃការទាមទារសំណង បញ្ហាប្រឈមជាមួយមូលដ្ឋានសុខាភិបាល និងការដោះស្រាយបណ្ដឹងរបស់សមាជិក តាមរយៈ Call Center។

តំណាង ក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាព និងភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់ ប.ស.ស. ដែលបានកសាងទំនុកចិត្ត ព្រមទាំងមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាពលរដ្ឋ តាមរយៈការផ្ដល់ការធានាលើសេវាថែទាំសុខភាព និងការផ្ដល់នូវអត្ថប្រយោជន៍នានាជូនសមាជិករបស់ខ្លួន ប្រកបដោយភាពច្បាស់លាស់ ហើយនេះក៏ជាមាគ៌ាវិជ្ជមានសម្រាប់វិស័យសន្តិសុខសង្គម និងវិស័យធានារ៉ាប់រងឯកជន ក្នុងការកសាងទំនុកចិត្តពីសមាជិក និងប្រជាពលរដ្ឋផងដែរ៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៣ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


