ព័ត៌មានជាតិ
បេឡាជាតិសន្តិសុខសង្គម រៀបចំសិក្ខាសាលាពិគ្រោះយោបល់ដើម្បីប្រមូលធាតុចូលលើម៉ូដែលវាយតម្លៃហានិភ័យហិរញ្ញវត្ថុផ្នែកថែទាំសុខភាព
បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ដើម្បីប្រមូលធាតុចូលលើម៉ូដែលវាយតម្លៃហានិភ័យហិរញ្ញវត្ថុផ្នែកថែទាំសុខភាព នៅអគារស្នាក់ការកណ្តាល ប.ស.ស. ក្រោមអធិបតីភាពលោក គួច សុមាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

សិក្ខាសាលានេះ មានការចូលរួមពីតំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម, តំណាងនិយ័តករសន្តិសុខសង្គម, តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, តំណាងអង្គការ GIZ, តំណាងអង្គការអន្តរជាតិខាងការងារ ILO, តំណាងនិយោជក និងតំណាងសមាជិក ប.ស.ស. ប្រមាណជា ១៤០រូប។

គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីបង្ហាញ និងពន្យល់លម្អិតអំពីយន្តការ និងធាតុផ្សំនៃម៉ូដែលគណនាហានិភ័យដល់អង្គភាពពាក់ព័ន្ធសំខាន់ៗ ក៏ដូចជាការផ្លាស់ប្តូរមតិយោបល់ និងប្រមូលធាតុចូលយ៉ាងលម្អិតពីការយល់ឃើញពីអ្នកជំនាញ ភាគីពាក់ព័ន្ធ ទៅលើរចនាសម្ព័ន្ធ វិធីសាស្ត្រនៃការព្យាករ និងការកំណត់លើការសន្មត ដើម្បីធានាថា ម៉ូដែលដែលបានបង្កើតឡើងមានភាពត្រឹមត្រូវ អនុវត្តបាន និងឆ្លុះបញ្ចាំងពីស្ថានភាពហិរញ្ញវត្ថុ បរិបទសេដ្ឋកិច្ច និងប្រជាសាស្ត្រជាក់ស្តែង៕






-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


