ព័ត៌មានជាតិ
ឆ្លងចរន្ដអគ្គិសនីឆេះរោងចក្រនៅ7NG ផ្អើលកម្មករទាំងព្រឹក
កម្មករធ្វើការក្នុងរោងចក្រខ្សែភ្លើង ឃ្យុង ស៊ីង នៅតំបន់សេដ្ឋកិច្ចពិសេស(7NG) ផ្អើលរត់ចែកជើងគ្នាទាំងព្រឹក បន្ទាប់ពីមានអគ្គិភ័យឆាបឆេះចេញពីអគារផ្ទះបាយយ៉ាងសន្ធោសន្ធៅ ដោយករណីនេះបណ្ដាលឲ្យមានកម្មករម្នាក់រងរបួស។

ករណីអគ្គិភ័យនេះដែរ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ វេលា៨និង០០នាទី ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស(7NG) ភូមិវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។តាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យបានឆាបឆេះចេញរោងបាយកម្មករទំហ៊ំបណ្ដោយ៨០ម៉ែត្រ និងទទឹង១៥ម៉ែត្រ និងបណ្ដាលឲ្យមានកម្មករម្នាក់រងរបួសស្រាល ឈ្មោះ ភឹម រដ្ឋា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ជាកម្មករផ្នែកជាង។

សម្ភារៈខូចខាតមាន ម៉ាស៊ីនភ្លើងធំចំនួន១គ្រឿង ម៉ាស៊ីនស្កេនក្រយ៉ៅដៃ១៥គ្រឿង តុបាយ កៅអី កង្ហាមួយចំនួន ។
របាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះសមត្ថកិច្ចបានប្រើរថយន្តពន្លត់អគ្គិភ័យរបស់ស្រុកខ្សាច់កណ្ដាល១គ្រឿង និងរថយន្តបន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន(7NG) ចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២៥គីប ទើបរលត់ទាំងស្រុង។

សមត្ថកិច្ចបានសន្និដ្ឋានថា ករណីអគ្គិភ័យនេះបណ្ដាលមកពីឆ្លងចរន្ដអគ្គិសនីនៅក្បែររោងបាយ ហើយបានឆាបឆេះផ្នែករោងម៉ាស៊ីនរហូតដល់រោងបាយ តែមិនឆេះដល់កន្លែងធ្វើការរបស់កម្មករនោះទេ៕
អត្ថបទ ៖ សុខុម


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ