ព័ត៌មានជាតិ
អំណោយគ្រឿងឧបភោគនិងសម្ភារៈការពារជំងឺកូវីដ១៩ ចែកដល់សាលាឃុំនិងទីតាំងធ្វើចត្តាឡីស័ក
លោកស្រី ដួង វណ្ណា តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន ប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀងនាព្រឹកថ្ងៃទី២៤មីនា២០២១ បានដឹកនាំសហការី ព្រមទាំងអាជ្ញាធររួមមានលោកហែម សារិទ្ធអភិបាលស្រុកស្វាយ ជ្រំ នាំអំណោយនិងសម្ភារៈការពារប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩។
ក្នុងនាមលោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន លោកស្រីដួង វណ្ណា បានថ្លែងថា មន្ត្រីអាជ្ញាធរទាំងអស់ត្រូវតែអនុវត្តន៍នូវអនុសាសន៍ដ៍ថ្លៃថ្លានិងមុឺងម៉ាត់របស់សម្តេចតេជោឲ្យបានខ្ជាប់ខ្ជួននិងគ្រប់ពេលវេលាគឺ ៣កុំ ៣ ការពារ ឲ្យបានគ្រប់ពេលវេលា។ វិធានការណ៍ ៣ការពារ រួមមាន៖ ទី១.ពាក់មាស់ ,ទី២.លាងដៃ ,ទី៣.រក្សាគម្លាតសុវត្ថិភាពសង្គម គម្លាតសុវត្ថិភាពបុគ្គល ចាប់ពី១ម៉ែត្រកន្លះ ឡើងទៅ ឲ្យបានគ្រប់គ្នានិងគ្រប់ទីកន្លែង។
សម្តេចបញ្ជាក់ថា ចំណុចបីការពារនេះសំខាន់ខ្លាំងណាស់ធ្វើដូច្នេះទើបអាចយកឈ្នះលើជំងឺកូវីដ-១៩ បានដោយជោគជ័យ។ ដោយឡែកវិធានការណ៍៣កុំរួមមាន ៖
ទី១.កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ,ទី២.កុំទៅកន្លែងមានមនុស្សច្រើនកុះករ ,ទី៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំគៀកស្មាគ្នា កុំអោបគ្នាជាដើម។

ព្រមជាមួយគ្នានេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានសុំការយោគយល់ពីប្រជាជននៅតាមបណ្តាខេត្ត បើសិនជាអាចពន្យារពេលក្នុងការធ្វើដំណើរមកកាន់ទីក្រុងភ្នំពេញ សូមពន្យារសិន ដើម្បីទុកឱកាសឲ្យរាជធានីភ្នំពេញដោះស្រាយបញ្ហាជៀសវាងការកកស្ទះចរាចរណ៍ ដែលនេះជាមូលហេតុមួយក្នុងចំណោមមូលហេតុនៃការចំលងពីគ្នាទៅវិញទៅមកផងដែរ ចំពោះអ្នកនៅទីក្រុងភ្នំពេញ បើមិនចាំបាច់ទេសូមមេត្តាកំចេញមកក្រៅផ្ទះ សូមរួមគ្នាបង្ការទប់ស្កាត់កូវីដ-១៩ ទាំងអស់គ្នា។



អំណោយដ៏ថ្លៃថ្លារបស់លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន រួមមាន អង្ករ ម៉ាស មី អាល់កុលរបាំងការពារមុខស្រោមជើងនិងថវិកា របស់លោកជំទាវ មកចែកជូនដល់ឃុំ ចំបក់និងឃុំឈើទាល សម្រាប់កងកម្លាំងការពារ ប្រើប្រាស់ក្នុងពេលដែលនៅយាមការពារអ្នកធ្វើចត្តាឡីស័កនៅផ្ទះ និងពេទ្យបង្អែកស្រុកស្វាយ ជ្រំ ជូនថវិកាដល់ស្ត្រីជនជាតិវៀតណាម ២នាក់ដែលកំពុងសម្រាកព្យាបាលជិតជាសះស្បើយហើយ៕
អត្ថបទ៖ វិមាន
-
កីឡា១១ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៨ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់



