ព័ត៌មានជាតិ
អ្នកធ្វើដំណើរឆ្លងកាត់ស្ពានអាកាសមរតកតេជោ សម្ដែងក្ដីរីករាយ និងថាងាយស្រួលធ្វើដំណើរ ចំណេញពេលវេលា
ប្រជាពលរដ្ឋអ្នកធ្វើដំណើរបានសម្តែងក្តីរីករាយ ក្រោយបានធ្វើដំណើរឆ្លងកាត់លើស្ពានអាកាស មរតកតេជោ បន្ទាប់ពីស្ពានអាកាសដំណាក់កាលទី២នេះ ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់បណ្តោះអាសន្នរួចមក និងថាចំណេញពេលវេលា ងាយស្រួលធ្វើដំណើរ មិនកកស្ទះដូចមុន។

ពួកគាត់បានបង្ហាញភាពរីករាយពេលបានប្រើប្រាស់សម្មទ្ធិផលថ្មីនេះ ដោយស្ពាននេះបានជួយសម្រួលដល់ការធ្វើដំណើរទៅមករបស់ពួកគាត់បានលឿនរហ័សមិនចំណាយពេល និងអាចបញ្ចៀសពីការកកស្ទះ ដែលតែងបានរំខាន និងប៉ះពាល់ដល់ពេលវេលាធ្វើដំណើររបស់ពលរដ្ឋ ។

ពួកគាត់បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ចំពោះការបន្តគិតគូរយកចិត្តទុកដាក់ក្នុងការកសាងសម្មទ្ធិផលថ្មីៗជាបន្តបន្ទាប់ជូនប្រជាពលរដ្ឋប្រើប្រាស់ ដែលស្ពាន មរតកតេជោនេះ ក៏នឹងក្លាយជាកេរ្តិ៍ដំណែលសម្រាប់កូនចៅក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត់កាលផងដែរ។ ប្រជាពលរដ្ឋបានបន្តទៀតថា សូមអរគុណសន្តិភាព ប្រទេសមានសន្តិភាព ប្រទេសមានការអភិវឌ្ឍ គ្រប់វិស័យ។

សូមបញ្ជាក់ថា ស្ពានអាកាស មរតកតេជោ ដំណាក់កាលទី២នេះ បានដាក់ឱ្យដំណើរការប្រើប្រាស់ជាបណ្តោះអាសន្ន កាលពីថ្ងៃ២៥ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ។ គួររំលឹកថា ស្ពានអាកាស “មរតកតេជោ” គឺបានដំណើរការបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ស្ពាននេះទទួលការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ( OCIC ) ដោយគ្រោងចំណាយថវិការសាងសង់ជាង ៣៦លានដុល្លារអាមេរិក ៕
អត្ថបទ៖ សុភា






-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


