ព័ត៌មានជាតិ
រដ្ឋាភិបាលចំណាយជាង ១២២ប៊ីលាន រៀល ឧបត្ថម្ភគ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងវិបត្តិកូវីដ-១៩ ជុំទី៤ លើកទី២
រដ្ឋាភិបាលកម្ពុជា បានចំណាយថវិការដ្ឋអស់ជាង ១២២,៦៧៧លាន រៀល ក្នុងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរង គ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩ សម្រាប់ជុំទី៤ លើកទី២ ដែលទើបបញ្ចប់នៅល្ងាចម្សិលមិញនេះ ដោយកម្មវិធី ជុំទី៤ លើកទី៣ ចាប់អនុវត្តពីថ្ងៃទី២៥ ខែមីនានេះ រហូតដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។

លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៨:០០ ការបើកឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយិទ្ធនឹងជំងឺកូវីដ១៩ ជុំទី៤ លើកទី២ ត្រូវបានបញ្ចប់។

លោក ឈួរ សុបញ្ញា បានឱ្យដឹងទៀតថា ដោយគិតទាំងនៅទីប្រជុំជនក្នុងរាជធានី ក្រៅរាជធានី និងជនបទ គ្រួសារកម្រិត១មានចំនួនសរុប ២៦៦,៦២៤គ្រួសារ គ្រួសារកម្រិត២មានចំនួនសរុប ៤២៥,៤៦៨គ្រួសារ គិតជាសមាជិកនៃគ្រួសារទាំងពីរមានចំនួនសរុប ២,៧៤៤,៣០១នាក់ ដោយប្រើថវិកាសរុបចំនួន ១២២,៦៧៧,៣៩២,០០០រៀល (មួយរយម្ភៃពីរប៊ីលាន ប្រាំមួយរយចិតសិបប្រាំពីរលាន បីរយកៅសិនពីរពាន់រៀល)។

លោក ឈួរ សុបញ្ញា បានឱ្យដឹងទៀតថា ចាប់តាំងពីថ្ងៃទី២៥ ខែមីថុនា ឆ្នាំ២០២០ ដល់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ រាជរដ្ឋភិបាលបានផ្ដល់ការអន្តរាគមន៍ក្នុងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនប្រជាជនក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយិទ្ធនឹងជំងឺកូវីដ១៩ ដោយចំណាយថវិការដ្ឋចំនួន ១,០៤៤,៩៩៣,២៣៦,០០០ រៀល (មួយពាន់សែសិបបួនប៊ីលាន ប្រាំបួនរយកៅសិបបីលាន ពីររយសាមសិបបីពាន់ រៀល) ស្មើនឹង ២៦១.២៥ លានដុល្លារអាមេរិក។
លោក ឈួរ សុបញ្ញា បានឱ្យដឹងទៀតថា សម្រាប់ការបើកផ្ដល់ប្រាក់ឧបត្ថម្ភជុំទី៤ លើកទី៣ នឹងចាប់ផ្ដើមពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។

គួររំលឹកផងដែរថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយិទ្ធនឹងជំងឺកូវីដ-១៩។ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានចាប់ផ្ដើមដំណើរអនុវត្តកម្មវិធីនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដែលមកដល់បច្ចុប្បន្នបានចំនួន៤ជុំ មាន៩លើករួចមកហើយ៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


