Connect with us

ព័ត៌មានជាតិ

ករណីបង្ក្រាបទល្មើស! សមត្ថកិច្ចស្នើមហាជនមើលព្រៃទាំងមូល កុំមើលដើមឈើមួយដើម

បានផុស

នៅ

អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា បានឱ្យដឹងថា ក្នុងរយៈពេល ៣ខែចុងក្រោយនាឆ្នាំ ២០២៥នេះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវបង្ក្រាបករណីបទល្មើសព្រហ្មទណ្ឌ និងបទល្មើសនានាច្រើនករណី គួរឱ្យកត់សម្គាល់ និងស្នើមហាជនឱ្យមើលព្រៃទាំងមូល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាសន្និសីទ បង្ហាញមុខក្រុមជនសង្ស័យចំនួន២៣នាក់ពាក់ព័ន្ធ បន្លំឯកសណ្ឋានសមត្ថកិច្ច និងក្រុមឆក់ នារសៀលថ្ងៃទី ១១​ខែមេសានេះ លោក សំ វិច្ឆិកា មានប្រសាសន៍ថា ក្នុងរយៈពេល ៣ខែ​បទល្មើសព្រហ្មទណ្ឌ កើតឡើងចំនួន ១២២ លើក បទល្មើសថយចុះ ១៨លើក ក្នុងចំណោម ១២២លើក បង្ក្រាបបាន ១១៦ ករណី ឃាត់ខ្លួនមនុស្ស ១៧១​ នាក់ ស្មើ ៩៥ ភាគរយដែលបង្ក្រាបបាន។ ក្នុងនោះបទឧក្រិដ្ឋ និងបទល្មើសមជ្ឈឹមក៏មានការថយចុះ ពោលបទឧក្រិដ្ឋកើតឡើង ១២០ លើក បង្ក្រាបបាន ១៩ លើក ឃាត់មនុស្ស ៥០នាក់ ។ ដោយឡែកបទល្មើសមជ្ឈឹម ១០២ លើក បង្ក្រាបបាន ៩៧ លើក ឃាត់មនុស្ស១២១​នាក់។

លោកបញ្ជាក់ថា៖« ​អ៊ីចឹង! ជាលទ្ធផល ៣ខែចុងក្រោយនេះ ឆ្នាំ ២០២៥ ដែលជាលទ្ធផលផ្លែផ្កា ដោយកិច្ចខិតប្រឹងប្រែងរបស់សមត្ថកិច្ចរាជធានីភ្នំពេញ គ្រប់បណ្តាលប៉ុស្តិ៍ ខណ្ឌ នានា យើងបានសហការគ្នាទទួលបានលទ្ធផលបែបនេះ»។ ជាមួយគ្នានេះលោក សំ វិច្ឆិកា ស្នើថា៖«នេះជាអ្វីដែលជាកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ច ដូច្នេះយើងធ្វើសូមឱ្យមហាជនមើលព្រៃទាំងមូល កុំមើលដើមឈើមួយដើម។ មានន័យថាបទល្មើសខ្លះយើងបង្ក្រាបមិនទាន់បាន យើងបន្តស្រាវជ្រាវបង្ក្រាប»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤៤ វិនាទី មុន

​កសិករ​ថៃ​ប្រមាណ​១០០០​គ្រួសារ​គាំទ្រ​ញត្តិ​ប្រឆាំង​ការ​នាំចូល​សាច់​ជ្រូក​ពីអាមេរិក​​

ព័ត៌មានជាតិ២ នាទីutes មុន

ករណីបង្ក្រាបទល្មើស! សមត្ថកិច្ចស្នើមហាជនមើលព្រៃទាំងមូល កុំមើលដើមឈើមួយដើម

ព័ត៌មានអន្ដរជាតិ៣៦ នាទីutes មុន

ចិនសងសឹក ដោយដំឡើងពន្ធលើអាមេរិក ដល់ ១២៥ ភាគរយ

សេចក្ដីជូនដំណឹង៥៧ នាទីutes មុន

ក្រុមហ៊ុន ស៊ី.ភី.ខេមបូឌា ចំកាត់ រៀបចំសិក្ខាសាលា “CP Town Hall 2025” ដើម្បីបង្ហាញចក្ខុវិស័យអាជីវកម្មនិងអភិវឌ្ឍយុទ្ធសាស្ត្រថ្មីៗ

រដ្ឋបាលរាជធានីភ្នំពេញ
ព័ត៌មានជាតិ៥៩ នាទីutes មុន

រដ្ឋបាលរាជធានីភ្នំពេញសូត្រមន្តរាប់បាត្រព្រះសង្ឃ៧៥អង្គ អបអរសាទរទេវតាឆ្នាំថ្មីដែលនឹងចូលមកដល់នៅថ្ងៃទី១៤មេសាខាងមុខនេះ

ព័ត៌មានជាតិ១៨ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

សន្តិសុខសង្គម១៩ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់

កីឡា២ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

Sokha Hotels

ព័ត៌មានពេញនិយម