Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាលបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ៣ខែបន្ថែមទៀត

បានផុស

នៅ

រដ្ឋាភិបាលបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩ សម្រាប់រយៈពេល៣ខែបន្ថែមទៀត គឺចាប់ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២១។

នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មាន ស្ដីពី “សេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា អំពីវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ ការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងអំឡុង និងក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩” ដែល “កម្ពុជាថ្មី” ទទួលបាននៅល្ងាចនេះ។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន ដែលផ្ដល់ដោយ លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១” បានបណ្ដាលឱ្យករណីវិជ្ជមាននៃជំងឺកូវីដ១៩ កើនឡើងយ៉ាងគំហុក និងគួរឱ្យព្រួយបារម្ភ ព្រមទាំងបានឆក់យកជីវិតជនជាតិខ្មែរមួយចំនួនផង។ បន្ថែមពីលើនេះ គ្រួសារក្រីក្រ និងងាយរងគ្រោះមួយចំនួនធំ នៅតែបន្តប្រឈមនឹងបញ្ហាលំបាកផ្សេងៗក្នុងជីវភាពប្រចាំថ្ងៃ។

សេចក្ដីប្រកាសព័ត៌មាន បានបន្តទៀតថា បន្ទាប់ពីបានពិនិត្យពិច័យ និងថ្លឹងថ្លែងយ៉ាងល្អិតល្អន់លើទិដ្ឋភាពសង្គម-សេដ្ឋកិច្ច, បន្ទុកសុខាភិបាល ស្ថានភាពពាណិជ្ជកម្ម និងវិនិយោគ ទាំងក្រុងក្របខណ្ឌសកល, តំបន់ និងប្រទេស រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវវិធានការបន្ថែម ជុំទី៨ ក្នុងគោលបំណង កាត់បន្ថយផលប៉ះពាល់មកលើស្ថានភាពសង្គម-សេដ្ឋកិច្ច ដែលបណ្ដាលមកពីការឆ្លងនៃ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១។

គួររំលឹកផងដែរថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយិទ្ធនឹងជំងឺកូវីដ-១៩។

គិតចាប់តាំងពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដល់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ រាជរដ្ឋភិបាលបានផ្ដល់ការអន្តរាគមន៍ក្នុងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនប្រជាជនក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយិទ្ធនឹងជំងឺកូវីដ១៩ ដោយចំណាយថវិការដ្ឋចំនួន ១,០៤៤,៩៩៣,២៣៦,០០០ រៀល (មួយពាន់សែសិបបួនប៊ីលាន ប្រាំបួនរយកៅសិបបីលាន ពីររយសាមសិបបីពាន់ រៀល) ស្មើនឹង ២៦១.២៥ លានដុល្លារអាមេរិក។

ចំពោះការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរង គ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩ សម្រាប់ជុំទី៤ លើកទី២ រដ្ឋាភិបាលកម្ពុជា បានចំណាយថវិការដ្ឋអស់ជាង ១២២,៦៧៧លាន រៀល។

ទន្ទឹមគ្នានេះការអនុវត្តកម្មវិធី ជុំទី៤ លើកទី៣ កំពុងចាប់ផ្ដើមពីថ្ងៃទី២៥ ខែមីនានេះ រហូតដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៥ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា២៦ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ២៧ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ២៩ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ៣២ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម