Connect with us

ព័ត៌មានជាតិ

កម្ពុ​ជា​មាន​ផែន​ការ​បញ្ជាទិញ​វ៉ាក់សាំង Sinovac​ ពី​ភាគី​ចិន​ប្រមាណ​៤​លាន​ដូ​ស​បន្ថែម​ទៀត

បានផុស

នៅ

រាជរដ្ឋាភិបាល​កម្ពុជា មាន​ផែន​ការ​បញ្ជាទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ប្រភេទ Sinovac ប្រមាណ​៤​លាន​ដូ​ស​បន្ថែម​ទៀតពី​ភាគី​ចិន ខណៈ​បាន​ទ​ទិញ​វ៉ាក់សាំង​កូ​វីដ​-១៩ ស៊ី​ណូ​វ៉ា​ក់ ចំនួន ១.៥​លាន​ដូ​ស​ ដែល​បាន​ដឹក​មកដល់​កាលពី​ព្រឹក​មិញ​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​ការ​បង្ហោះ​នៅ​លើ​គេហទំព័រ​ហ្វេ​ស​បុក​ផ្លូវការ​នា​រសៀល​ថ្ងៃទី​២៦ មីនា​នេះ សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ជម្រាប​ជូន​ជនរួមជាតិ​ថា​ពេលនេះ​ រាជរដ្ឋាភិបាល​កំពុង​ចរចា​ជាមួយ​ភាគី​ចិន ​ដើម្បី​បញ្ជា​ទិញ​វ៉ាក់សាំង​បន្ថែម​ទៀត ដើម្បី​បង្កើន​ការ​ចាក់​ជូន​ប្រជាពលរដ្ឋ​ក្នុង​បេសកកម្ម​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ដោយ ឥតគិតថ្លៃ​តាម​ផែនការ​។​

សម្តេច​បាន​ឲ្យ​ដឹងថា កម្ពុជា​យើង​នៅ​មាន​តម្រូវការ​វ៉ាក់សាំង​ជាច្រើន​លាន​ដូ​ស​ទៀត សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​រហូតដល់​ជាង ១០​លាន​នាក់ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ប្រកបដោយ​ប្រសិទ្ធភាព និង​ស្តារ​សេដ្ឋកិច្ច​ដែល​រង​ផលប៉ះពាល់​ឡើងវិញ​។ វ៉ាក់សាំង Sinovac នេះ​ផលិត​ដោយ​ក្រុមហ៊ុន​ចិន Sinovac Biotech មានតម្លៃ​១០​ដុល្លារ​ក្នុង​១​ដូ​ស​។ វ៉ាក់សាំង​នេះ​មាន​លក្ខខណ្ឌ​ប្រើប្រាស់ និង​ប្រសិទ្ធ​ភាពមិន​ខុសប្លែក​ពី​វ៉ាក់សាំង ស៊ីណូ​ហ្វា​ម (Sinopharm) នោះទេ ហើយ​ជីវិត​វ៉ាក់សាំង​ថ្មី​នេះ អាច​ប្រើប្រាស់​បាន​ក្នុង​រយៈពេល​៣៦​ខែ ប៉ុន្តែ ដើម្បី​ឲ្យ​កាន់តែ​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់​ក្រុមហ៊ុន​បាន​ណែនាំ​ឲ្យ​ចាក់​ក្នុង​រយៈពេល​៦​ខែ​។

ដើម្បី​សម្រេច​ផែនការ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​ផែនការ និង​កំពុង​ស្វះ​ស្វែងរក​វ៉ាក់សាំង​ជា​បន្តបន្ទាប់​ទៀត​តាមរយៈ​ប្រទេស​ជា​មិត្ត និង​តាមរយៈ​យន្តការ​ខូ​វ៉ា​ក់ (Covax)​។ ក្រៅពី​វ៉ាក់សាំង Sinovac ដែល​ទើប​មកដល់ ១.៥​លាន​ដូ​ស​នេះ តាម​ការគ្រោងទុក​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម (Sinopharm)​ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន ចំនួន​៧០​ម៉ឺន​ដូ​ស​ទៀត (៣០​ម៉ឺន​ដូ​ស​សម្រាប់​ក្រសួងការពារជាតិ និង​៤០​ម៉ឺន​ដូ​ស សម្រាប់​ក្រសួងសុខាភិបាល​) នឹង​មកដល់​កម្ពុជា នាពេល​ខាងមុខនេះ​ផងដែរ​៕

អត្ថបទ៖ ​សំអឿន​

សូមចុចអាន៖ កម្ពុជាមានធនធានទប់ទល់វិបត្តិកូវីដ-១៩ ដល់ឆ្នាំក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥២ នាទីutes មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

Sokha Hotels

ព័ត៌មានពេញនិយម