KPT+
ចំណូល CEO ក្រុមហ៊ុនវ៉ាក់សាំង Sinovac មួយខែរកបានមិនក្រោម១០ម៉ឺនដុល្លារ
ខណៈដែលវ៉ាក់សាំង Sinovac បានចែកចាយរាប់លានដូសនៅលើពិភពលោក គ្រប់គ្នាប្រាកដជាចង់ដឹងពីចំណូលរបស់ក្រុមហ៊ុន ជាពិសេសប្រាក់ចំណូលនៃថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុនតែម្ដង។

និយាយដល់ប្រាក់ខែពិតប្រាកដរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ពិតជាកម្រមាននរណាបង្ហើបឱ្យជាក់លាក់ណាស់។ បើទោះបីក្រុមអ្នកកាសែតព្យាយាមសម្ភាសន៍យ៉ាងណាក្ដី ក៏ក្រុមសហគ្រិនទាំងនោះកម្របញ្ចេញបំផុត។

ដូចគ្នានេះ ប្រាក់បៀវត្សរ៍នាយកប្រតិបត្តិក្រុមហ៊ុនវ៉ាក់សាំង Sinovac Biotech Ltd ដែលជាសហគ្រាសផលិតឱសថធំបំផុតមួយរបស់ចិន ក៏ត្រូវបានខាងសាមីខ្លួនព្យាយាមមិនឆ្លើយជាមួយសារព័ត៌មានដែរ។ ត្បិតតែយ៉ាងនេះក៏ដោយ បើតាមប្រភពពីវេបសាយ wallmine បានប្រាប់ថា វេជ្ជបណ្ឌិត WeiDong Yin ដែលជាប្រធានក្រុមប្រឹក្សាភិបាល ក៏ប្រធាននាយកប្រតិបត្តិ និងជាលេខាធិការក្រុមហ៊ុនផងនោះ ទទួលបានប្រាក់សំណងសរុបចំនួន ១០៥,៦៣២ ដុល្លារអាមេរិកក្នុងមួយខែ។ ប្រាក់សំណងនេះរួមបញ្ចូល ប្រាក់ខែគោល ប្រាក់លើកទឹកចិត្ត ប្រាក់បេសកកម្ម ប្រាក់ធានារ៉ាប់រង និងអត្ថប្រយោជន៍ដដទៃទៀត។ នេះបើយោងតាមរបាយការណ៍ចុះផ្សាយនៅដើមខែឧសភា ឆ្នាំ ២០២១។

បណ្ឌិត WeiDong Yin ក្នុងវ័យ ៥៧ ឆ្នាំ មកទល់នឹងបច្ចុប្បន្នធ្លាប់ជាប្រធានក្រុមប្រឹក្សា នាយកប្រតិបត្តិ ជាអតីតអ្នកគ្រប់គ្រងនិងជាលេខាធិការរបស់ក្រុមហ៊ុនផងដែរ។ លោកឡើងកាន់តំណែងជា CEO របស់ក្រុមហ៊ុន Sinovac Biotech Ltd តាំងពីឆ្នាំ ២០០៥ មកម្ល៉េះ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ មកដឹងបទពិសោធន៍ការងារនិងប្រាក់ចំណូលរបស់មេធំក្រុមហ៊ុនផលិតវ៉ាក់សាំង Sinopharm
ចុចអាន៖ ទីបំផុត WHO ទទួលស្គាល់ថា វ៉ាក់សាំង Sinovac ពិតជាមានប្រសិទ្ធភាពមែន!
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២០ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


