ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ បើកយុទ្ធនាចាក់វ៉ាក់សាំង Sinovac ការពារកូវីដ១៩ ដល់ពលរដ្ឋ ២០៥២នាក់
យោងតាមអនុសាសន៍របស់សម្ដេចតេជោ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ នៅក្នុងខេត្តបន្ទាយមានជ័យ បានរៀបចំបើកយុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ក្នុងគោលការណ៍ស្ម័គ្រចិត្តជូនមន្ត្រីអគ្គិសនី រដ្ឋបាល ឃុំ សង្កាត់ និងប្រជាពលរដ្ឋមានចំនួន ២.០៥២នាក់ និងអ្នកពាក់ព័ន្ធជាច្រើននាក់ទៀត។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានប្រាប់ឲ្យដឹងថា យុទ្ធនាចាក់វ៉ាក់សាំងកូវីដ១៩ ប្រភេទ Sinovacជូនមន្ត្រីអគ្គិសនី រដ្ឋបាល ឃុំ សង្កាត់ និងប្រជាពលរដ្ឋមានទីតាំងចំនួន១២កន្លែងក្នុងនោះមាន ១.មន្ទីរពេទ្យខេត្ត មិត្តភាព កម្ពុជាជប៉ុន ស្រុកមង្គលបូរី, ២. ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិមង្គលបូរី, ៣. មន្ទីរពេទ្យបង្អែកសិរីសោភ័ណ, ៤. វិទ្យាល័យសិរីសោភ័ណ, ៥. មន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ, ៦. សាលាបឋមសិក្សាស្រះជីក, ៧. មន្ទីរពេទ្យបង្អែកស្វាយចេក, ៨. មន្ទីរពេទ្យបង្អែកស្រុកថ្មពួក, ៩. មន្ទីរបង្អែកស្រុកម៉ាឡៃ, ១០. មន្ទីរពេទ្យបង្អែកស្រុកម៉ាឡៃសន្តិភាព, ១១. មន្ទីរពេទ្យបង្អែកប៉ោយប៉ែត, ១២. ស្ថានីយរថភ្លើងក្រុងប៉ោយប៉ែត មានក្រុមគ្រូពេទ្យចាក់វ៉ាក់សាំង២ក្រុម។


សូមជម្រាបជូនថា វ៉ាក់សាំងស៊ីណូវ៉ាក់ នេះ ចាក់បានចាប់ពីមនុស្សអាយុ១៨ឆ្នាំឡើងទៅ ហើយថ្ងៃនេះជាថ្ងៃទី១ នៃការបើកឆាកយុទ្ធនា ការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ ប្រភេទ Sinovac ដែលបានប្រព្រឹត្តិទៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ក្រោមការគិតគូរ និង ដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីសុខុមាលភាពរបស់ប្រជាជនកម្ពុជា ក្នុងនោះខេត្តបន្ទាយមានជ័យ ចំពោះ កិច្ចចាក់វ៉ាក់សាំង បានរៀបចំចាក់ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ សាលាក្រុង សាលាស្រុក និងប្រជាពលរដ្ឋទូទាំង៩ក្រុងស្រុក ក្នុងខេត្តបន្ទាយមានជ័យទៅតាមពេលវេលា និង ទីកន្លែងដែល រដ្ឋបាលក្រុងស្រុក បានបែងចែក ក្នុងការចាក់វ៉ាក់សាំងជូនដោយផ្អែកលើគោលការស្ម័គ្រចិត្ត តែប៉ុណ្ណោះ៕



អត្ថបទ៖ វ៉ាន់ ណាង
សូមចុចអាន៖ ឆ្លងកូវីដមិនដឹងខ្លួន មនុស្សជាង ១០០នាក់ជាប់ពាក់ព័ន្ធ មានទាំងម្តាយនិងប្រពន្ធ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026



