ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល៖ ឆ្មប ដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការជួយសង្រ្គោះ និងថែទាំសុខភាពមាតា ទារក និងកុមារ
ក្នុងពិធីអបអរសាទរទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ “ឆ្មបបំពេញតួនាទីសំខាន់គ្រប់ស្ថានភាព គ្រប់ពេលមានគ្រោះអាសន្ន គ្រោះមហន្តរាយ” លោក ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល បានលើកឡើងថា ឆ្មប ដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការជួយសង្រ្គោះ និងថែទាំសុខភាពមាតា ទារក និងកុមារ។

ទិវាឆ្មបជាតិ អន្តរជាតិ ៥ ឧសភា នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់តួនាទីរបស់ឆ្មប ក្នុងការពារ និងថែទាំសុខភាពមាតា ទារក និងកុមារ។ ទិវានេះ នឹងជួយលើកកម្ពស់គុណភាពសេវា និងចូលរួមកាត់បន្ថយអត្រាឈឺ និងស្លាប់របស់មាតា និងទារក តាមរយៈការពង្រឹងសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈ។ ការរៀបចំទិវានេះ ក៏ជាឱកាសមួយក្នុងការពង្រឹង និងពង្រីកចំណេះដឹង ចែករំលែកចំណេះដឺង បទពិសោធន៍ ដើម្បីបន្ថែមសមត្ថភាពនិងលើកកម្ពស់តួនាទីរបស់ឆ្មប ក្នុងការឆ្លើយតបទៅនឹងតម្រូវការសុខភាពក្នុងលក្ខណៈទូលំទូលាយ គ្រប់វិស័យ គ្រប់កាលៈទេសៈ ទាំងពេលមានគ្រោះមហន្តរាយ និងគ្រោះអាសន្ន។
ដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល នៅកម្ពុជា លោករដ្ឋមន្រ្តី ក៏បានផ្តល់ជាអនុសាសន៍គន្លឹះមួយចំនួន ដល់អង្គពិធី ក៏ដូចជាឆ្មបទូទាំងប្រទេស ឱ្យបន្តជំរុញ និងផ្តល់ការចុះបញ្ជីអនុញ្ញាតប្រកបវិជ្ជាជីវឆ្មបឱ្យកាន់តែប្រសើឡើង និងឱ្យបានច្រើនជាបន្តបន្ទាប់ និងឈានទៅគ្រប់រូប។ ជាពិសេសត្រូវមានការសាមគ្គីភាពគ្នារវាង ឆ្មប គិលានុប្បដ្ឋាកយិកា វេជ្ជបណ្ទិត និងគ្រូពេទ្យគ្រប់កម្រិត កាន់តែស្អិតរមួត ដើម្បីដោះស្រាយរាល់បញ្ហាសុខភាព ចំពោះមាតា ទារក និងកុមារឱ្យកាន់តែល្អប្រសើឡើង។ ព្រមទាំងពិនិត្យមើលការចុះបញ្ជីអនុញ្ញាតប្រកបវិជ្ជាជីវឆ្មប និងវិជ្ជាជីវសុខាភិបាលផ្សេងៗទៀត ឱ្យបានច្បាស់លាស់ និងត្រឹមត្រូវ ដើម្បីរក្សាតម្លៃនៃការប្រកបវិជ្ជាជីវសុខាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាព។

លោករដ្ឋមន្ត្រី បានប្រាប់ឱ្យមានការយកចិត្តទុកដាក់លើចំណុចមួយចំនួន ក្នុងនោះ ត្រូវបន្តអភិវឌ្ឍន៍ខ្លួន និងសិក្សាស្រាវជ្រាវរកមូលហេតុជាបញ្ហា ដែលបានជួបជាញឹកញ៉ាប់។ ឆ្មបត្រូវដើរតួនាទីក្នុងការពិគ្រោះផ្តល់យោបល់ជូនដល់ស្រ្តីមានផ្ទៃពោះ ទាំងមុន និងក្រោយសម្រាល ផ្តល់ការប្រឹក្សាយោបល់ និងគិតគូអំពីចិត្តសាស្រ្ត ជូនដល់អ្នកដែលអាចនឹងមានផ្ទៃពោះ រឺអ្នកដែលត្រៀមមានផ្ទៃពោះ។
លើសពីនេះ ត្រូវពង្រឹងក្នុងការពិនិត្យមើលការលក់ឱសថនៅតាមឱសថស្ថាន ដើម្បីជៀសវាងការលក់ឱសថជូនអ្នកជំងឺដោយគ្មានវេជ្ជបញ្ជា រឺខុសពីវេជ្ជបញ្ជា របស់គ្រូពេទ្យ។ ឆ្មបត្រូវយកចិត្តទុកដាក់ក្នុងការចូលរួមណែនាំ និងពិនិត្យស្វែងរកសញ្ញាណជំងឺមហារីកមាត់ស្បូន និងមហារីកសុដន់ នៅតាមមណ្ឌលសុខភាព និងឆ្មបត្រូវផ្តល់ការណែនាំអំពីសុខភាពបន្តពូជ ជូនដល់ប្រជាពលរដ្ឋយល់ដឹងពីសារសំខាន់។

លោក ឈាង រ៉ា ក៏បានលើកឡើងអំពីអ្នកដឹកនាំ ដែលត្រូវមានទស្សនវិស័យច្បាស់លាស់ និងបញ្ចេញសកម្មភាពឱ្យកាន់តែរស់រវើក ដើម្បីជាស្នូលដើម្បីនាំមកនូវភាពជោគជ័យ និងសម្រេចគោលដៅ។ លោករដ្ឋមន្រ្តី បានបន្តថាដើម្បីឱ្យស្ថានភាពការងារមានការវិវឌ្ឍន៍ទៅមុខបានល្អ អ្នកដឹកនាំគ្រប់កម្រិតរបស់ឆ្មបត្រូវអនុវត្តន៍ ១) បណ្តុះបណ្តាលមធ្យោបាយនៃការទំនាក់ទំនង និងឱ្យមានភាពរស់រវើក ២) ត្រូវស្វែងរកនូវឯកសារ រឺអត្ថបទត្រូវធ្វើការផ្សព្វផ្សាយ ដែលទាក់ទងនឹងសកម្មភាពឆ្មប ៣) ព្យាយាមរៀបចំទស្សនាវដ្តី រឺព្រឹត្តិបត្រព័ត៌មាន ៤) ត្រូវចូលរួមក្នុងវេទិកាទាំងឡាយ ពិសេសវេទិកាអន្តរជាតិ ដើម្បីពិនិត្យមើលសកម្មភាព និងកិច្ចការងារមានភាពជឿនលឿនរបស់អន្តរជាតិ យកមកសិក្សា និងអនុវត្តន៍តាម៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


