ព័ត៌មានជាតិ
កងទ័ពឈរជើងការពារនៅលើកោះចំនួន២ ទទួលបានការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩
នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកថ្នាំវ៉ាក់សាំងចាក់បង្ការជំងឺកូវីដ១៩ ដល់កងកម្លាំងឈរជើងការពារកោះពូលូវ៉ៃ និងកោះតាង ដែលកម្មវិធីនេះ បានធ្វើឡើងកាលពីម្សិលមិញ (ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១)។

បើតាមសេចក្តីរាយការណ៍ពីមេបញ្ជាការនៃកោះនីមួយៗបានឲ្យដឹងថា មកដល់បច្ចុប្បន្ននេះ ក្រោមការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ក៍ដូចជាក្រសួងការពារជាតិ, អគ្គបញ្ជាការ, និងបញ្ជាការដ្ឋានកងទ័ពជើងទឹក បានធ្វើឲ្យកោះមានការរីកចម្រើនជាបន្តបន្ទាប់ មានទាំងអគ្គិសនី អគារធ្វើការ អគារស្នាក់នៅ មានប្រភពទឹកសាបប្រើប្រាស់គ្រប់រដូវ ដែលជាអំណោយផលដល់កងទ័ពនៅលើកោះ បានដាំដំណាំគ្រប់មុខ និងចិញ្ចឹមសត្វសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃផងដែរ។

ថ្លែងនៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះស្មារតីលះបង់ប្រកបដោយភាពអង់អាចក្លាហានរបស់មេបញ្ជាការ កងទ័ពការពារដែនកោះពូលូវ៉ៃ កោះតាង និងកោះផ្សេងៗទៀត ដែលជាគំរូវីរ:ភាពគួរឱ្យគោរព ខណៈដែលកងទ័ពស៊ូទ្រាំនឹងការលំបាកសព្វបែបយ៉ាង ដើម្បីបុព្វហេតុការពារបូរណភាពទឹកដីនៃមាតុភូមិ។

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានផ្តាំផ្ញើដល់នាយនាវី ពលនាវឹកទាំងអស់ ត្រូវបន្តលើកកម្ពស់បន្ថែមទៀត ក្នុងភារកិច្ចការពារបូរណភាពទឹកដី ពិសេសការចូលរួមថែរក្សាសន្តិភាពឲ្យបានគង់វង្ស តាមរយៈការបង្កើនស្មារតីប្រុងប្រយ័ត្ន ភាពស្មោះត្រង់ចំពោះរាជរដ្ឋាភិបាល ពង្រឹងសាមគ្គីភាព និងវាយបំបាក់ទាន់ពេលវេលារាល់សកម្មភាពទាំងឡាយណា ដែលបង្កអស្ថេរភាពដល់សង្គម។

នៅក្នុងថ្ងៃដដែលនោះដែរ នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៍បានបន្តដំណើរទៅមូលដ្ឋានរាម ផងដែរ ហើយនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានផ្តាំផ្ញើដល់មេបញ្ជាការ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្នុងការគ្រប់គ្រងកម្លាំង មធ្យោបាយ សម្ភារៈ គ្រឿងបំពាក់។ ទន្ទឹមនេះ ត្រូវយកចិត្តទុកដាក់ដល់ការហ្វឹកហ្វឺនរៀនសូត្រជាប្រចាំ ដើម្បីឲ្យយោធិនគ្រប់រូបយល់ច្បាស់អំពីកម្មវិធីនយោបបាយរបស់រាជរដ្ឋាភិបាល ច្បាប់ សារាចរផ្សេងៗ ការពង្រឹងសាមគ្គីភាពឯកភាពផ្ទផ្ទៃក្នង ការត្រៀមគ្រប់មធ្យោបាយក្នុងការចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយនានា និងការថែរក្សាសុខភាព ទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ តាមវិធាន ៣កុំ ៣ការពារ។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ នាយឧត្តមសេនីយ៍ វង្ស ពិសេន បាននាំយកថវិកាមួយចំនួនទៅឧបត្ថម្ភផងដែរ ដែលជាការឧបត្ថម្ភរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងបានក្រើនរំលឹកឲ្យគ្រប់កងឯកភាព ត្រូវត្រៀមកម្លាំងប្រចាំការ២៤ម៉ោង លើ២៤ម៉ោង៕
ដោយ ៖ កោះកែវ





-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច១ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ២ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


