ព័ត៌មានជាតិ
១សប្តាហ៍នេះ សមត្ថកិច្ចចាប់ខ្លួនជនដើរបំផុសកុំឲ្យចាក់វ៉ាក់សាំងជំងឺកូវីដ១៩ បានចំនួន៤នាក់
ភ្នំពេញ ៖ លោក ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនិងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានប្រសាសន៍នៅល្ងាចថ្ងៃទី១៧មីនានេះថា ក្នុងរយៈពេល១សប្តាហ៍នេះសមត្ថកិច្ចចាប់ខ្លួនជនដើរបំផុសកុំឲ្យចាក់វ៉ាក់សាំងជំងឺកូវីដ១៩ បានចំនួន៤នាក់ហើយបានបញ្ជួនទៅតុលាការកាត់ទោសតាមច្បាប់។
លោក ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿនបានបន្តថា សមត្ថកិច្ចនឹងមិនអត់អោនដល់អ្នកដែលដើរបំផុសឃោសនាដល់ជនទាំងឡាយណា ដែលហាមប្រាមមិនឲ្យទៅចាក់វ៉ាក់សាំងនោះទេ ព្រោះថាវាជាអំពើវិទ្ធង្សនាប៉ះពាល់ដល់សុខភាពសាធារណៈ។
លោក ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿនបានបន្តទៀតថា «អ្នកដែលដើរបំផុសបំផុលប្រជាពលរដ្ឋមិនឲ្យទៅចាក់វ៉ាក់សាំងកូវីដ១៩នេះ ស្មើនឹងឲ្យប្រជាពលរដ្ឋទៅស្លាប់ដែរហ្នឹងព្រោះធ្វើឲ្យពលរដ្ឋខ្លះមានការភ័យខ្លាចមិនហ៊ានទៅចាក់ពេលឆ្លងជំងឺនេះទៅធ្វើឲ្យគាត់អាចស្លាប់បាត់បង់ជំងឺបាន »។

លោក ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿនបានបន្ថែមថា ទង្វើរបស់គាត់វាផ្ទុយទៅនឹងគោលការណ៍របស់រដ្ឋាភិបាលដែលបានខិតខំប្រឹងប្រែងក្នុងការស្វែងរកវ៉ាក់សាំងដើម្បីចាក់ការពារកុំឲ្យឆ្លងជំងឺកូវីដ១៩ហើយបែរជាគាត់ទៅបំផុសមិនឲ្យចាក់វា់ក់សាំងការពារអាយុជីវិតទៅវិញ។
លោក ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿនបានអំពាវនាវដល់ប្រជាពលរដ្ឋសូមកុំជឿលើការឃោសនារបស់ជនដើរបំផុសបំផុលទាំងនោះ សូមចូលរួមចាក់វ៉ាក់សាំងឲ្យបានទាំងអស់គ្នានិងអនុវត្តវិធានការ៣ការពារ៣កុំឲ្យបានម៉ឺងម៉ាត់ដើម្បីការពារកុំឲ្យឆ្លងជំងឺកូវីដ១៩។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២១ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានចាប់បុរសម្នាក់ឈ្មោះ តោ ចន្នី មុខរបរជាអ្នកបើករថយន្តដឹកទំនិញ បន្ទាប់ពីបុរសនេះបានបង្ហោះចែកចាយនៅលើបណ្ដាញសង្គម TikTok របស់ខ្លួនបំភ័យកម្មករកុំឲ្យទៅចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩របស់ចិន។
បន្ទាប់ពីបានឃាត់ខ្លួនបុរសនោះរួចស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានបញ្ជូនបុរសនេះបន្តទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរបន្ថែម និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕
ដោយ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


