ព័ត៌មានជាតិ
អាជ្ញាធរស្រុកពេជ្រាដា គ្រោងធ្វើរង្វង់មូលចំណុចផ្លូវបំបែក និងកំពុងពង្រីកផ្លូវសាធារណៈ ដើម្បីពលរដ្ឋងាយស្រួលធ្វើដំណើរ
ដើម្បីពង្រឹងគុណភាពសុវត្ថិភាពចរាចរណ៍ក្នុងការធ្វើដំណើរជូនប្រជាពលរដ្ឋ អាជ្ញាធរស្រុកពេជ្រាដាគ្រោងធ្វើរង្វង់មូលនៅចំណុចផ្លូវបំបែក និងពង្រីកផ្លូវកៅស៊ូបន្ថែមទៀត ដើម្បីបង្កើនភាពងាយស្រួលធ្វើចរាចរណ៍ក្នុងការធ្វើដំណើរ ដែលស្ថិតក្នុងភូមិប៊ូស្រា ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ បានសម្ដែងសេចក្ដីត្រេកអរ ដោយឃើញអាជ្ញាអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសពង្រីកផ្លូវដែលមានសភាពតូចចង្អៀតបូកជាគោលដៅបែបធំទូលាយ ដើម្បីរជាពលរដ្ឋងាយស្រួលធ្វើចរាចរណ៍នៅពេលបច្ចុប្បន្ន។
អ្នកស្រី ឈិន ផា អាយុ ៦០ឆ្នាំ ជាអាជីវករលក់ដូរនៅកែងផ្សារ ស្ថិតនៅភូមិប៊ូស្រា ឃុំប៊ូស្រា ស្រុកពេជ្រាដាខេត្តមណ្ឌលគិរី បានឱ្យដឹងថា ក្រោយការជូនដំណឹងរបស់អាជ្ញាធរថា មានការពង្រីកផ្លូវដើម្បីបង្កការងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ គាត់រីករាយក្នុងការសហការជាមួយអាជ្ញាធរ ហើយក៏ចង់ឃើញផ្លូវមានភាពធំទូលាយដោយកន្លងទៅ ផ្លូវធ្វើដំណើរនៅចំណុចនេះ មានការតូចចង្អៀតងាយបង្កហានិភ័យក៏ដូចជាគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុផងដែរ។

ក្នុងនាមជាប្រជាពលរដ្ឋមួយរូប រស់នៅក្នុងស្រុកពេជ្រាដា អ្នកស្រី បានថ្លែងអំណរគុណដល់អាជ្ញាធរស្រុក ដែលបានយកចិត្តទុកដាក់ទៅដល់ប្រជាពលរដ្ឋ ក្នុងការស្ថាបនាអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងស្រុកពេជ្រាដា ធ្វើយ៉ាងណាដើម្បីឱ្យប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរជាងមុនបន្ថែមទៀត។
ចំណែក លោក យឹម សុផាត អាយុ ៦២ឆ្នាំ ជាអាជីវករលក់បាយម្ហូបនៅក្បែដងផ្លូវដែលអាជ្ញាធរបានពង្រីកនៅចំណុចទីតាំងខាងលើនេះ ហើយបានប៉ះលំនៅឋានរបស់គាត់ ក៏បានសហការជាមួយអាជ្ញាធរដោយក្ដីរីករាយ ដោយយល់ឃើញថាកំណាត់ផ្លូវពីមុនផ្លូវមានសភាពតូចចង្អៀត លំបាកក្នុងការធ្វើដំណើរ ជាពិសេសផ្លូវមានសភាពហុយ ដែលធ្វើឱ្យប៉ះពាល់ដល់អតិថិជនដែលបានមកបរិភោគ នៅហាងរបស់គាត់។

លោកបានបញ្ជាក់ថា ក្នុងនាមអាជីវករ ដែលមានមុខរបរលក់នៅក្បែរដងផ្លូវនេះ សូមកោតសរសើរ និងថ្លែងអំណរគុណដល់អាជ្ញាធរ រដ្ឋបាលស្រុកពេជ្រាដា ដែលបានខ្នះខ្នែងក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសជួយសម្រួល ចរាចរណ៍ជូនប្រជាពលរដ្ឋដែលធ្វើដំណើរនៅក្នុងមូលដ្ឋាននេះផងដែរ៕



អត្ថបទ៖រៀម សុខហេង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា១២ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ២០ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


