ព័ត៌មានជាតិ
លោក ហ៊ុន ម៉ាណែត ៖ មន្ទីរពេទ្យនគរទេព ត្រៀមរួចជាស្រេច ដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩
ក្នុងឱកាសដឹកនាំអនុវត្តលំហាត់ហ្វឹកហ្វឺនគ្រប់គ្រងដំណើរការមន្ទីរពេទ្យអន្តរាគមន៍ជំងឺកូវីដ-១៩ “ពេទ្យនគរទេព” លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមគ្រូពេទ្យក្រសួងសុខាភិបាល យោធិនសុខាភិបាលនៃកងយោធពលខេមរភូមិន្ទ កម្លាំងកងរាជអាវុធហត្ថ និងបុគ្គលិកស្ម័គ្រចិត្តទាំងអស់ ព្រមទាំងក្រុមការងារជំនាញពាក់ព័ន្ធនានា ដែលបានរួបរួមសាមគ្គីគ្នា ខិតខំទាំងយប់ទាំងថ្ងៃក្នុងការរៀបចំមន្ទីរពេទ្យមួយបន្ថែមទៀត រហូតរួចរាល់ជាស្ថាពរដើម្បីត្រៀមសង្គ្រោះអាយុជីវិតអ្នកជំងឺកូវីដ-១៩ ដែលកំពុងកើតឡើងជាបន្តបន្ទាប់ ចាប់តាំងពីព្រឹត្តិការណ៍ ២០-កុម្ភៈ កន្លងមក។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រៅពីការរៀបចំមន្ទីរពេទ្យរួចរាល់ក្នុងរយៈពេល១៦ ថ្ងៃកន្លងមក ការហាត់សមនៅថ្ងៃនេះ គឺដើម្បីត្រួតពិនិត្យ និងវាយតម្លៃលើសកម្មភាពអនុវត្តនីតិវិធី និងបទដ្ឋានប្រតិបត្តិទាំងផ្នែកវេជ្ជសាស្ត្រ និងរដ្ឋបាល សំដៅធានាប្រសិទ្ធភាពក្នុងការព្យាបាលអ្នកជំងឺ និងផ្តល់សុវត្ថិភាពខ្ពស់ដល់ក្រុមការងារស្ម័គ្រចិត្ត ព្រមទាំងក្រុមគ្រូពេទ្យប្រតិបត្តិជួរមុខរបស់យើងផងដែរ។

សូមបញ្ជាក់ថា មន្ទីរពេទ្យអន្តរាគមន៍ជំងឺកូវីដ-១៩ “ពេទ្យនគរទេព” មានទីតាំងស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ គឺជាមន្ទីរពេទ្យទីពីរហើយ បន្ទាប់ពីអតីតសណ្ឋាគារអាំងទែរកង់ទីណង់តាល់ “The Great Duke” ដែលត្រូវបានប្រែក្លាយជាមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងរយៈពេលប្រមាណ ៣៣ម៉ោងក្រោយពីទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី។ មន្ទីរពេទ្យទីពីរនេះ គឺជាអតីតមន្ទីរពេទ្យស្ត្រីនគរទេព សាងសង់ឡើងក្នុងឆ្នាំ២០១១ ក្រោមមូលនិធិនគរទេព ដោយក្នុងនោះ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី គឺជាសហស្ថាបនិកមួយរូប។

ដោយស្ថានភាពរីករាលដាលនៅតែបន្តកើនឡើង និងក្រោយទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល ក្រុមការងារពាក់ព័ន្ធដឹកនាំដោយលោក ម៉ម ប៊ុនហេង និងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត រួមជាមួយនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ដែលដឹកនាំដោយលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានចុះរៀបចំ និងត្រួត ពិនិត្យដោយផ្ទាល់ ចាប់ពីថ្ងៃទី១១ ខែមីនា រហូតរួចរាល់ជាស្ថាពរនៅល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ នេះ ដោយមានលទ្ធភាពអាចទទួលអ្នកជំងឺរហូតជិត ៤០០នាក់៕
ដោយ ៖ កោះកែវ

















-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


