ព័ត៌មានជាតិ
សម្តេចតេជោ៖ ខ្ញុំមានមោទនភាពនឹងនិយាយថា កម្ពុជាមិនមែនជាប្រទេសកំសត់ទៀតឡើយ
អញ្ជើញថ្លែងបើកបាឋកថា ក្រោមប្រធានបទ កម្ពុជា និងអាស៊ាន, អាស៊ាន និង ពិភពលោក នៅប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី ៥ ខែឧសភា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងពីសង្គ្រាមរ៉ាំរ៉ៃនៅក្នុងប្រទេសកម្ពុជាអូសបន្លាយជាច្រើនឆ្នាំ ប៉ុន្តែនៅក្នុងក្រោមការដឹកនាំរបស់សម្តេច កម្ពុជាមិនមែនជាប្រទេសកំសត់ទៀតឡើយ។

សម្តេចបានថ្លែងថា នៅពេលដែលឥទ្ធិពលនៃការប្រកួតប្រជែងរវាងមហាអំណាច បានរាលដាលដល់កម្ពុជា, ហើយមានការលូកដៃចូលជ្រៅទៅក្នុងនយោបាយផ្ទៃក្នុង ដែលឈានដល់ការធ្វើរដ្ឋប្រហារទម្លាក់ ព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ពេលនោះហើយដែលជាចំណុចចាប់ផ្តើមនៃការធ្លាក់ចូលអន្លង់ដ៏សែនជ្រៅនៃការបែកបាក់ផ្ទៃក្នុង។ សម្តេចសង្កត់ធ្ងន់ថា៖«ពេលនោះហើយកម្ពុជាបាត់បង់ការកាន់កាប់លើជោគវាសនាប្រទេសជាតិខ្លួន កម្ពុជាបានក្លាយជាវេទិកានៃ សង្គ្រាមដោយតួអង្គតំណាងផង និងជាសង្គ្រាមស៊ីវិល ប្រល័យពូជសាសន៍ជាតិឯងផង »។
នៅក្នុងមួយជីវិតរបស់សម្តេច ការលំបាកទាំងឡាយដែលបានជួបប្រទះ ហើយត្រូវខិតខំជម្នះ គឺជាបទពិសោធដ៏មានតម្លៃ មិនមែនសម្រាប់តែខ្លួនសម្តេចនោះទេ ប៉ុន្តែក៏មានអត្ថន័យជាប្រវត្តិសាស្ត្រ និងមានលក្ខណៈជាទស្សនវិជ្ជាដឹកនាំរបស់ប្រទេសកម្ពុជា ដែលយើងតែងតែទទួលអារម្មណ៍ថា ជាប្រទេសអភ័ព្វ ជួបទុក្ខវេទនា និង សោកនាដកម្ម រាប់មិនអស់ ។ ឆ្លងកាត់បទពិសោធន៍ជូរចត់ទាំងនេះ សម្តេចបានគូសរំលេចថា៖« ប៉ុន្តែ នៅក្នុងជំនាន់របស់ខ្ញុំ នៅក្រោមការដឹកនាំរបស់ខ្ញុំ និង គណបក្សប្រជាជនកម្ពុជា, ខ្ញុំមានមោទនភាពនឹងនិយាយថា កម្ពុជាមិនមែនជាប្រទេសកំសត់ទៀតឡើយ ហើយក្រសែភ្នែកអន្តរជាតិ ក៏ចាប់ផ្តើមមើលមកប្រទេសកម្ពុជា ក្នុងមនោសញ្ចេតនាគោរព និងផ្តល់តម្លៃ ក្នុងនាមជាប្រទេស ដែលមានសមត្ថភាពចូលរួមរៀបចំរបៀបវារៈប្រកបដោយការទទួលខុសត្រូវ ចំពោះសន្តិភាព និងប្រជាជន» ។

សម្តេចបានបន្ថែមទៀតថា សម្តេចមិនមែនមានតែបទពិសោធកសាងប្រទេសពីបាតដៃទទេនោះទេ សូម្បីតែវត្តមានរបស់កម្ពុជា នៅក្នុងអាស៊ានក៏សម្តេចជាអ្នកគូសវាសរៀបចំផ្លូវ ពីចំណុចសូន្យដែរ។ សម្តេចបន្តថា«ត្រង់ចំណុចនេះ, ខ្ញុំត្រូវនិយាយឱ្យច្បាស់ថា កម្ពុជាពិតជាបានជំពាក់គុណអាស៊ាន ។ យើងចងចាំមិនភ្លេចទេថា ការកសាងសន្តិភាពរបស់កម្ពុជា មានចំណែកដ៏ធំមួយរបស់អាស៊ាន»។
មេរៀនប្រវត្តិសាស្រ្តនេះ នៅតែមានតម្លៃមកទល់បច្ចុប្បន្ន នៅពេលកម្ពុជាក្លាយទៅជាសមាជិកអាស៊ាន បានន័យថា កម្ពុជាក៏នឹងក្លាយទៅជាដៃគូជាមួយបណ្តាប្រទេសទាំងនោះ ដោយស្វ័យប្រវត្តិ ។ អាស៊ានគឺជាច្រកទ្វារនៃកាលានុវត្តភាពការទូតរបស់កម្ពុជា ។ សម្តេចបញ្ជាក់ថា៖««អាស៊ាន បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនអនេក ដល់ប្រទេសសមាជិក និងប្រទេសដៃគូ ដូច្នេះហើយ ការចូលជាសមាជិកអាស៊ាន គឺមានអត្ថប្រយោជន៍យ៉ាងធំធេង ហើយចាប់តាំងពីចូលជាសមាជិករួចមក កម្ពុជាក៏បានបំពេញតួនាទី នៅក្នុងការពង្រីកឱ្យកាន់តែធំថែមទៀតនូវកាលានុវត្តភាពការទូតដែលអាស៊ានមាន» ។

គួរជ្រាបថា កម្ពុជាក្លាយជាសមាជិកទី១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន(ASEAN)នៅថ្ងៃទី៣០ មេសា ១៩៩៩។ ចាប់តាំងពីបានក្លាយជាសមាជិកអាស៊ានមក កម្ពុជាបានធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាជិកដទៃទៀត ក្នុងការកសាងសហគមន៍អាស៊ានមួយ ដែលផ្តោតលើប្រជាជន និងយកប្រជាជនជាស្នូល ក្នុងស្មារតីនៃភាពម្ចាស់ការ និងការទទួលខុសត្រូវរួម៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


