ព័ត៌មានជាតិ
ទឹកស្អុយដក់លើផ្លូវបេតុងចូលវត្តតាភេម ប្រជាពលរដ្ឋស្នើសុំអាជ្ញាធរមានវិធានការបន្ទាន់
ប្រជាពលរដ្ឋរស់នៅផ្លូវបេតុង ជាប់របងបញ្ជាការដ្ឋានទ័ពពិសេសឆ័ត្រយោង ៩១១ ផ្លូវចូលវត្តតាភេម បានស្នើសុំឱ្យអាជ្ញាធរមូលដ្ឋានពិនិត្យ និងដោះស្រាយបញ្ហាទឹកស្អុយដែលដក់លើផ្លូវបេតុងជាបន្ទាន់ ខណៈស្ថានភាពនេះកំពុងបង្កការលំបាកក្នុងការធ្វើចរាចរណ៍របស់ប្រជាជន និងប៉ះពាល់ដល់សុខភាពសាធារណៈ ជាពិសេសការធ្វើដំណើរសិស្សទៅមកសាលារៀន។

ទីតាំងនេះស្ថិតនៅបណ្ដោយផ្លូវបេតុង វត្តតាមភេម ជាប់របងបញ្ជាការដ្ឋានទ័ពពិសេសឆ័ត្រយោង ៩១១ ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

អ្នកស្រី រិន ផល្លី អាជីវករលក់ដូរបណ្ដោយផ្លូវបេតុងនេះ បានលើកឡើងថា ទឹកដក់នេះលិចចេញពីក្នុងអណ្ដូងលូ កកស្ទះ និងក្លិនស្អុយ ពួកគាត់ពិបាកក្នុងការលក់ដូរខ្លាំងណាស់ ជាពិសេសសិស្សសាលា ដោយពេលខ្លះត្រូវដើរគេចទឹករហូតដល់ពាក់កណ្ដាលផ្លូវក៏មាន អ្នកស្រី បារម្ភខ្លាចមានគ្រោះថ្នាក់ថែមទៀតផង។

អ្នកស្រីបន្តថា កន្លងមក ធ្លាប់មានខាងសង្កាត់មកធ្វើការបូម តែបន្ទាប់មកក៏នៅតែហូរចេញមកដដែល ព្រោះគ្រាន់តែបូម តែមិនបានរកមុខត្រូវហូរចេញទេ។

អ្នកស្រីបានបង្ហើបទៀតថា ពេលទឹកដក់ម្ដងៗ តែងតែមានម្ចាស់ផ្ទះមួយរស់នៅនឹងកែងផ្លូវ ដែលមានតួនាទីជាប្រជាការពារសង្កាត់កំបូល យកដី និងក្រណាត់ មកទប់មិនឱ្យទឹកហូរកាត់ចូលក្នុងលូគាត់ទេ ធ្វើឱ្យទឹកដក់កាន់តែធំ។ បន្ថែមនោះ ពេលប្រជាពលរដ្ឋដែលមានទឹកដក់នៅមុខផ្ទះ រៃលុយគ្នាហៅឡានបូមលូមកបូម ក៏ផ្ទះលោកប្រជាការពារសង្កាត់នោះ មិនព្រមឱ្យបើកគម្របអណ្ដូងលូឱ្យឡានបូមនោះទេ។

ដោយឡែក លោក ប៉ែន សុវណ្ណៈ ប្រជាពលរដ្ឋម្នាក់ ក៏បានឱ្យដឹងដែរថា ពេលភ្លៀងក៏ដក់ ពេលថ្ងៃក្តៅក៏ក្លិន ពិបាកក្នុងការរស់នៅ និងអាចបង្កជាជំងឺផ្សេងៗ ដោយសារតែទឹកកខ្វក់ថែមទៀតផង។ លោកថា ពលរដ្ឋបានជូនដំណឹងទៅអាជ្ញាធរម្តងហើយម្តងទៀត តែក៏មិនទាន់ឃើញមានវិធានការនៅឡើយទេលើកនេះ។

ប្រជាពលរដ្ឋជាច្រើន សង្ឃឹមថា អាជ្ញាធរមូលដ្ឋាន នឹងចុះពិនិត្យផ្ទាល់ និងចាត់វិធានការ សម្អាតបណ្ដាញលូ ឬសាងសង់ប្រព័ន្ធបង្ហូរទឹកឱ្យបានប្រសើរឡើង ដើម្បីធានាការរស់នៅល្អប្រសើរជូនជាសាធារណៈ។

ទាក់ទិននឹងបញ្ហានេះ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានប្រាប់ កម្ពុជាថ្មី ថា លោកអរគុណដែលបានផ្តល់ព័ត៌មាន និងរូបភាព។ លោកនឹងចាត់ឱ្យក្រុមការងារចុះពិនិត្យករណីនេះជាបន្ទាន់៕
អត្ថបទ ៖ សំណាង


-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


