ព័ត៌មានជាតិ
ប្រធានាធិបតីទីម័រថាប្រទេសលោកមានកិត្តិយសបំផុតដែលសម្ដេចតេជោអញ្ជើញធ្វើទស្សនកិច្ច
ប្រធានាធិបតី ប្រទេសទីម័រឡេស្តេ លោក ចូហ្សេ រ៉ាមូស ហូតា បានជម្រាបសម្ដេចតេជោថាប្រជាជនលោកមានកិត្តយស និងមោទនភាពបំផុតដែលប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន អញ្ជើញធ្វើទស្សនកិច្ចនៅប្រទេសរបស់លោក។

ថ្លែងក្នុងវិមានប្រធានាធិបតីទីម័រឡេស្ដេក្នុងជំនួបស្វាគមន៍សម្ដេចតេជោ ហ៊ុន សែន ព្រឹកថ្ងៃទី៨ ឃែឧសភា ឆ្នាំ២០២៥នេះ លោក ចូហ្សេ រ៉ាមូស ហូតា បានលើកឡើងថាអ្វីដែលធ្វើឱ្យប្រជាជនប្រទេសលោកកិត្តយស និងមោទនភាពចំពោះដំណើរទស្សនកិច្ចសម្ដេចតេជោនោះគឺដោយសារតែសម្ដេចជាឥស្សរជនដែលមានឥទ្ធិពលបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសគឺការលះបង់របស់សម្ដេចតេជោក្នុងបុព្វហេតុជាតិមាតុភូមិ និងបានកសាងកម្ពុជាឱ្យរីកចម្រើនដល់ពេលបច្ចុប្បន្ន។
អ្នកនាំពាក្យព្រឹទ្ធសភាលោក ជា ធីរិទ្ធ បានឱ្យអ្នកសារព័ត៌មានដឹងថា៖ «ឯកឧត្តមបានហៅសម្ដេចតេជោថាគឺជាអ្នករំដោះកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ និងជាស្ថាបនិកម្ពុជាក្នុងសម័យទំនើបដែលឯកឧត្តមប្រធានាធិបតីបានរំលេចនៅក្នុងឱកាសនោះ។ ដូច្នេះវាជាកិត្តិយសដែលរូបឯកឧត្តមផ្ទាល់ប្រជាជនទីម័រទទួលគារវកិច្ចចំពោះសម្ដេចតេជោក្នុងឱកាសនេះ»។
លោកប្រធានាធិបតីទីម័រក៏បានថ្លែងអំណរគុណម្ដងហើយម្ដងទៀតចំពោះការជួយជ្រោមជ្រែងរបស់កម្ពុជាដើម្បីឱ្យប្រទេសទីម័រក្លាយជាសមាជិកអាស៊ាន។

សម្ដេចតេជោ ហ៊ុន សែន បានធ្វើដំណើរទៅដល់ប្រទេសទីម័រឡេស្ដេកាលពីថ្ងៃទី៧ ខែឧសភា ម្សិលមិញ ដោយមានការទទួលស្វាគមន៍ពីសំណាក់ប្រធានាធិបតីទីម័រផ្ទាល់តែម្ដងនៅប្រលានយន្តហោះ នីកូឡៅលូបាតូព្រមទាំងបានបើករថយន្តជូនសម្ដេចទៅកាន់កន្លែងដែលសម្ដេចស្នាក់នៅទៀតផង។ តាមផ្លូវមានផ្ទាំងរូបសម្ដេចតេជោធំៗ ហើយសិស្សានុសិស្ស ប្រជាពលរដ្ឋក៏ចេញអមតាមសងខាងផ្លូវស្វាគមន៍ចំពោះវត្តមានសម្ដេច។
ក្នុងជំនួបនៅព្រឹកនេះផងដែរសម្ដេចតេជោ ហ៊ុន សែន ថាសម្ដេចមានអារម្មណ៍រំភើបចំពោះការទទួលស្វាគមន៍នេះ។ សម្ដេចបានបញ្ជាក់ថាការទទួលគណៈប្រតិភូក្នុងទម្រង់អស្ចារ្យបែបនេះមិនអាចធ្វើបានឡើយប្រសិនជាទំនាក់ទំនងប្រទេសកម្ពុជា-ទីម័រមិនល្អប្រសើរនោះ។ សម្ដេចថាកម្ពុជានឹងពង្រឹងទំនាក់ទំនងជាមួយទីម័រឡេស្ដេបន្ថែមទៀត។
ដំណើរទស្សនកិច្ចនេះគឺជាលើកទី២ហើយរបស់សម្ដេចតេជោទៅកាន់ប្រទេសទីម័រឡេស្ដេបន្ទាប់ពីឆ្នាំ២០១៦។
គួរឱ្យដឹងផងដែរថាទំនាក់ទំនងកម្ពុជានិងប្រទេសទីម័រឡេស្ដេបានបង្កើតឡើងនៅឆ្នាំ២០០២ បន្ទាប់ពីប្រទេសនេះបានប្រកាសឯករាជ្យ។ ចាប់តាំងពីបង្កើតទំនាក់ទំនងកម្ពុជាតែងគាំទ្រជានិច្ចដល់ប្រទេសនេះជាពិសេសលើឆាកអន្តរជាតិ ហើយកម្ពុជាក៏ជាប្រទេសជំរុញខ្លាំងបំផុតមួយឱ្យទីម័រឡេស្ដេក្លាយជាសមាជិកអាស៊ានទៀតផង៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


