ព័ត៌មានជាតិ
សម្ដេចតេជោ អរគុណទីម័រឡេស្តេ ចំពោះការទទួលបដិសណ្ឋារកិច្ចដ៏អស្ចារ្យក្នុងកម្រិតដ៏ខ្ពស់បំផុត
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីរីករាយ និងអរគុណទីម័រឡេស្តេ ចំពោះការទទួលបដិសណ្ឋារកិច្ចដ៏អស្ចារ្យ និងក្នុងកម្រិតដ៏ខ្ពស់បំផុតជូនចំពោះសម្ដេចតេជោ និងគណៈប្រតិភូ ដែលបង្ហាញអំពីចំណងមិត្តភាពដ៏រឹងមាំ ជាពិសេសទំនាក់ទំនងដ៏ស្និទ្ធស្នាលបំផុតរវាងថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ។ បដិសណ្ឋារកិច្ចដ៏អស្ចារ្យនេះ ដោយមានប្រជាជនទីម័រឡេស្តឈរអមដំណើរ កាន់រូបថតសម្តេច មានកងកម្លាំងការពារចាប់ពីថ្នាក់កំពូល និងមានបំពាក់គ្រឿងឥស្សរិយយស ជូនសម្តេចតេ ហ៊ុន សែន ផងដែរ។

ក្នុងអំឡុងទស្សនកិច្ចផ្លូវការររបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ កាលពីថ្ងៃទី ០៨ ខែឧសភា ថ្នាក់ដឹកនាំទីម័រឡេស្កូ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះសម្តេចតេជោ និងគណៈប្រតិភូ និងបានសម្តែងការដឹងគុណចំពោះមិត្តភាពដ៏វិសេស។ ក្នុងដំណើរទស្សនកិច្ចនេះ សម្តេច មានជំនួបដាច់ដោយឡែកពីគ្នា ជាមួយឯកឧត្តម ចូហ្សេ រ៉ាមូស អរតា ប្រធានាធិបតី ឯកឧត្តម កៃ រ៉ាឡា សាណាណា ហ្គូសម៉ៅ នាយករដ្ឋមន្ត្រី និងលោកជំទាវ ម៉ារៀ ហ្វើណាន់ដា ឡៃ ប្រធានរដ្ឋសភា។

ថ្នាក់ដឹកនាំទីម័រឡេស្ត ក៏បានអរគុណសម្តេច ដែលបានរួមចំណែកឱ្យទីម័រឡេស្តអាចក្លាយជាអ្នកសង្កេតការណ៍របស់អាស៊ាន កាលពីឆ្នាំ២០២២ នៅពេលកម្ពុជាធ្វើជាប្រធានប្តូរវេនអាស៊ាន និងការបន្តខិតខំជួយជ្រោមជ្រែង ដើម្បីឱ្យទីម័រឡេស្តេបាន ចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាននាពេលខាងមុខ។
បន្ថែមពីនេះ ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ ចាប់តាំងពីពេលបង្កើតទំនាក់ទំនងការទូតនៃប្រទេសទាំង ពីរនៅឆ្នាំ២០០២។ សម្តេចតេជោ បានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងកម្ពុជា-ទីម័រឡេស្តេ នៅ ក្នុងក្របខ័ណ្ឌអន្តរជាតិ ទោះបីជាសេដ្ឋកិច្ចពាណិជ្ជកម្ម នៅមានកម្រិតតិចតួចនៅឡើយ។

ភាគីទាំងពីរ បានឯកភាពជំរុញទំនាក់ទំនងដែលល្អស្រាប់ឱ្យកាន់តែរីកចម្រើនមួយកម្រិតទៀត តាមរយៈការបន្តផ្លាស់ ប្តូរទស្សនកិច្ចគ្រប់កម្រិត ការលើកកម្ពស់ការទូតសភា និងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរសភា ការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្តានុពលជាច្រើន រួមមាន ពាណិជ្ជកម្ម, វិនិយោគ, រ៉ែ, ថាមពល, អប់រំ, ទេសចរណ៍, ការតភ្ជាប់ និងប្រៃសណីយ៍។ ឆ្លៀតក្នុងឱកាសនោះ សម្ដេចតេជោ បាន គូសរំលេចអំពីចំណុចខ្លាំង និងចំណុចខ្សោយរវាងប្រទេសទាំងសងខាង ដោយទីម័រឡេស្តេមានចំណុចខ្លាំងខាងសន្តិសុខថាមពល រីឯកម្ពុជាមានចំណុចខ្លាំងខាងសន្តិសុខស្បៀង ដែលភាគីទាំងពីរអាចជួយ បំពេញតម្រូវការឱ្យគ្នា។


សម្តេចតេជោ ហ៊ុន សែន បានស្នើថា រដ្ឋាភិបាលទាំងពីរគួរតែពង្រីកនូវកិច្ចសហការជាមួយគ្នា ដើម្បីបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក ដោយបង្ហាញក្តីសង្ឃឹមថា រដ្ឋាភិបាលទាំងពីរ ជាពិសេសនាយករដ្ឋមន្តី នៃប្រទេសទាំងពីរ អាចបន្តជួបគ្នាក្នុងកិច្ចប្រជុំអាស៊ាននាពេលឆាប់ៗខាងមុខ៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


