ព័ត៌មានជាតិ
លោក ហេង សួរ លើកទឹកចិត្តភាគីចិនបង្កើនការវិនិយោគអភិវឌ្ឍន៍ធនធានមនុស្ស នៅកម្ពុជា បន្ថែមទៀត
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកទឹកចិត្តភាគីចិនបង្កើនការវិនិយោគលើការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាបន្ថែម ដើម្បីបំពាក់បំប៉នជំនាញឲ្យស្របនឹងបរិបទឌីជីថលភាវូបនីយកម្ម ពង្រីកផលិតភាពការងារកាន់តែខ្ពស់ ពិសេសបង្កើនការទាក់ទាញវិនិយោគិនបរទេសមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាផងដែរ។

ការលើកទឹកចិត្តនេះ ក្នុងឱកាស លោក ហេង សួរ ជួបពិភាក្សាការងារជាមួយ លោក ZHAO HAIYAN (ចាវ ហាយយាន) អគ្គទីប្រឹក្សា នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ទទួលបន្ទុកកិច្ចការកុងស៊ុលប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) កាលពីព្រឹកថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៥។ ជំនួបនេះដែរ គឺមុនពិធីបើកសម្ពោធដាក់ឲ្យដំណើរការ «រោងជាងឌីជីថល និងបញ្ញាសិប្បនិម្មិត» នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)។

នាឱកាសនោះដែរ លោករដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តឲ្យភាគីចិនចូលរួមវិនិយោគបន្ថែមលើការកសាងធនធានជំនាញនៅកម្ពុជាបន្ថែមទៀត ដើម្បីអាចឲ្យកម្ពុជាមានសមត្ថភាពកាន់តែខ្ពស់ក្នុងការបង្កើនផលិតភាពការងារ និងរក្សាបានការទាក់ទាញការវិនិយោគបន្ថែមទៀតមកកម្ពុជា។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានលើកឡើងពីទស្សនៈរួមគ្នារវាងកម្ពុជា-ចិនលើការលើកកម្ពស់ និងអភិវឌ្ឍន៍សមត្ថភាពជំនាញធនធានមនុស្ស ក្រោមកិច្ចសហការរវាងក្រុមហ៊ុនឯកជនរបស់ចិន និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា។

ជាការឆ្លើយតប លោកអគ្គទីប្រឹក្សាទូត ZHAO HAIYAN ក៏បានបញ្ជាក់ថា រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន នៅតែជួយជ្រោមជ្រែង និងគាំទ្រទៅដល់ប្រជាពលរដ្ឋ និងប្រទេសកម្ពុជា ដើម្បីឲ្យកម្ពុជា កាន់តែរីកចម្រើនជាបន្តបន្ទាប់៕


-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


