ព័ត៌មានជាតិ
កងទ័ពមួកខៀវកម្ពុជា២រូប បាត់បង់ជីវិតក្នុងបេសកកម្មនៅស៊ូដង់ខាងត្បូង
កងទ័ពមួកខៀវកម្ពុជា ចំនួន២រូប គឺ កញ្ញា ដួង ម៉ាហ្គាលី និង លោក ផាត មុន្នី បានបាត់បង់ជីវិតក្នុងអំឡុងពេលបេសកកម្មក្នុងទីក្រុង Malakal នៃកងអនុសេនាធំរាជអាវុធហត្ថ ប្រចាំនៅស៊ូដង់ខាងត្បូង។

រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ សីហា តាមរយៈទំព័រ facebook ផ្លូវការ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ សម្ដែងការសោកស្ដាយ ចូលរួមរំលែកទុក្ខ និងចាត់ទុកការបាត់កញ្ញា ដួង ម៉ាហ្គាលី និង លោក ផាត មុន្នី ថាគឺជាការបាត់បង់យោធិនដ៏ឆ្នើមពីររូប ដែលបានធ្វើពលិកម្ម ដើម្បីបុព្វហេតុជាតិមាតុភូមិកម្ពុជា ចូលរួមថែក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាតិ និងរួមសុខទុក្ខជាមួយប្រជាជនកម្ពុជារហូតដល់ថ្ងៃអវសាននៃជីវិត។ យ៉ាងណារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជានមិនបានបញ្ជាក់ពីមូលហេតុដែលនាំឱ្យកកងទ័ពទាំងពីររូបនេះបាត់បង់ជីវិតឡើយ។

ចាប់ពីឆ្នាំ២០០៦-បច្ចុប្បន្ន កម្ពុជាបានបន្តបញ្ជូនកងទ័ពមួកខៀវចំនួនជិត១ម៉ឺននាក់ ទៅបំពេញបេសកកម្មចំនួន១២ ក្នុងប្រទេសចំនួន១០ មានជាអាទិ៍៖ ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ឆាដ សាយប្រឺស ស៊ីរីម៉ាលី អាហ្រិ្វកកណ្តាល យេមែន និងកុងហ្គោ លើជំនាញបោសសំអាតមីន អាវុធហត្ថ ពេទ្យកម្រិត២ កម្ទេចគ្រាប់មិនទាន់ផ្ទុះ វិស្វកម្មព្រលានយន្តហោះ វិស្វកម្មសំណង់ផ្តេក-បញ្ឈរ នាយទាហានសេនាធិការ និងសង្កេតការណ៍។

គិតត្រឹមខែកក្កដា ឆ្នាំ ២០២៤ លោក អាទល់ ខារ៉េ អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកគាំទ្រប្រតិបត្តិការរក្សាសន្តិភាព ឱ្យដឹងថាកងទ័ពមួកខៀវកម្ពុជាចំនួន១១រូប បានបាត់បង់ជីវិត ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ បើគេរាប់បញ្ចូល ការបាត់បង់ជីវិតរបស់កងទ័ពមួកខៀវចំនួន២រូបទៀត នាពេលនេះទៀត គឺមានន័យថាចំនួនកងទ័ពមួកខៀវកម្ពុជា ដែលបាត់បង់ជីវិតក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ គឺកើនដល់១៣រូបហើយ។

អគ្គលេខាធិការរងអង្គការសហប្រជាជាតិ លោក អាទល់ ខារ៉េ ធ្លាប់បានសរសើរកងកម្លាំងមួកខៀវរបស់កម្ពុជាថា ជានាយទាហានប្រកបដោយភាពក្លាហាន មានវិន័យ វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ និងចូលរួមរំលែកទុក្ខរាល់ការបាត់បង់កងទ័ពកម្ពុជាក្នុងបេសកកម្មថែរក្សាសន្តិភាពនៅក្រោមឆ័ត្រអង្គការសហប្រជាជាតិ៕
ដោយ÷ង៉ិល ណារ៉ាត់
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៣៩ នាទី agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១៨ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


