ព័ត៌មានជាតិ
Breaking News !!!ស្ត្រីទី១០ បានស្លាប់នៅពេទ្យរុស្ស៊ី ដោយសារកូវីដ១៩ មកពីខេត្តព្រៃវែង
លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានលើកឡើងថា អ្នកជំងឺ ភេទស្រី អាយុ៧៦ឆ្នាំរស់នៅ ភូមិ២ ឃុំព្រែកខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែងបានស្លាប់ដោយសារជំងឺកូវីដ១៩វេលាម៉ោង៧និង០៥នាទីយប់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។
លោកស្រីបន្តថា អ្នកជំងឺមានវិជ្ជមានកូវីដ១៩នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ ត្រូវបានបញ្ជូនមកពី ខេត្តព្រៃវែង នៅថ្ងៃទី២០មីនាដោយ មានរលាកសួតសងខាងធ្ងន់ធ្ងរនិង ខ្សោយសួតស្រួចស្រាវធ្ងន់ធ្ងរ។ អ្នកជំងឺបានស្លាប់ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ម៉ោង១៧និង០៥នាទី ដោយខ្សោយសួតធ្ងន់ធ្ងរ រលាកសួតសងខាង ដោយកូវីដ១៩។
នេះជាករណីទី១០ហើយដែលមានអ្នកស្លាប់ដោយជំងឺកូវីដ១៩៕
ដោយ ៖ សំអឿន

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


