ព័ត៌មានជាតិ
ផ្លូវបេតុងថ្មីប្រវែង៤០០ម៉ែត្រ នឹងបញ្ចប់ការសាងសង់នាពេលខាងមុខ ដើម្បីផ្តល់ភាពងាយស្រួលដល់ពលរដ្ឋក្នុងឃុំមេម៉ង់ ស្រុកកែវសីមា
ហេដ្ឋារចនាសម្ព័ន្ធគឺជាសរសៃឈាមសេដ្ឋកិច្ចដែលមិនអាចខ្វះបានក្នុងខេត្តមណ្ឌលគិរី ហើយបានលេចរូបរាងឡើងជាបន្តបន្ទាប់ដើម្បីបង្កើនភាពងាយស្រួលក្នុងការធ្វើចរាចរដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាអ្នកធ្វើដំណើរផ្សេងៗទៀត។

ជាក់ស្ដែងផ្លូវបេតុងអាមេដែលមានប្រវែង៤០០ម៉ែត្រ ទទឹង៦ម៉ែត្រ និងកម្រាស់០.១៥ម៉ែត្រ បានស្ថាបនារួចរាល់ នឹងអាចអនុញ្ញាតឲ្យចរាចរបាននៅពេលឆាប់ៗខាងមុខនេះ ដែលស្ថិតក្នុងភូមិទួល ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
លោក ចាន់ សាមេន មេឃុំរដ្ឋបាលមេម៉ង់ បានប្រាប់ «កម្ពុជាថ្មី» ឲ្យដឹងថា នៅមិនយូរទៀតទេ ផ្លូវប្រវែង៤០០ម៉ែត្រ និងស្ពានឈើក្បាលបេតុងចំនួន១ នឹងអាចអនុញ្ញាតឲ្យប្រជាពលរដ្ឋទូទៅធ្វើចរាចរណ៍បានដោយសេរីដើម្បីបង្កើនសុវត្ថិភាពងាយស្រួលធ្វើដំណើរបន្ទាប់ពីក្រុមហ៊ុនស្ថាបនារួចរាល់នៅពេលឆាប់ៗខាងមុខនេះ ដែលជាគម្រោង ថវិកាអភិវឌ្ឍន៍ឃុំក្នុងឆ្នាំ២០២៤។

លោកបន្តថា នាពេលកន្លងទៅកាលពីថ្ងៃទី១៦ ខែកញ្ញ ឆ្នាំ២០២៤ រដ្ឋបាលឃុំបានធ្វើការដេញថ្លៃគម្រោងឆ្នាំ២០២៤ ស្ពានឈើក្បាលបេតុងចំនួន១ និងផ្លូវបេតុងអាមេដែលមានប្រវែង៤០០ម៉ែត្រ ទទឹង០៦ម៉ែត្រ និងកម្រាស់០.១៥ម៉ែត្រ តភ្ជាប់ពីផ្លូវបេតុងរបស់ឃុំដែលមានស្រាប់។ ហើយក្នុងការដេញថ្លៃនោះ រដ្ឋបាលឃុំបានសម្រេចឲ្យទៅក្រុមហ៊ុន «អេចប៊ី អេសឌី ខនស្រ្តាក់សិន» ដែលបានដេញថ្លៃទាបជាងគេត្រឹម ៣៥៨.៨៤០.០០០រៀល។

លោកមេឃុំរូបនេះបានបញ្ជាក់ថា ក្រោយពីក្រុមហ៊ុនគោរពទៅតាមកិច្ចសន្យានាពេលកន្លងមក និងចាប់ផ្តើមសាងសង់ហើយឃើញថា ជាក់ស្តែងសម្រេចបាន ៣០%ហើយ និងនៅសល់៧០%ទៀតនឹងបញ្ចប់ការសាងសង់នៅពេលឆាប់ៗខាងមុខ នឹងអាចឲ្យប្រជាពលរដ្ឋគ្រប់រូបចរាចរណ៍បានដោយសុវត្ថិភាព៕
អត្ថបទ៖ រៀម សុខហេង





-
ចរាចរណ៍៧ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កម្មករ-កម្មការិនីរោងចក្រប្រមាណ ២៥០ នាក់ តវ៉ាបិទផ្លូវ ២១៧ ខណ្ឌដង្កោ ដោយសំណូមពរ ៥ ចំណុច
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កូរ៉េខាងជើង យកតង់បាំងនាវាចម្បាំងដែលលិច
-
កីឡា១ សប្តាហ៍ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក