Connect with us

ព័ត៌មានជាតិ

សម្តេចធិបតី៖ ឆ្នាំ ២០៣០ កប៉ាល់ប៉ាស៊ីហ្វិកផ្ទុកទំនិញលំដាប់ពិភពលោក អាចចូលចតនៅកម្ពុជា

បានផុស

នៅ

នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជាកំពុងបន្តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវគោក ដែក និងផ្លូវទឹក ក្នុងនោះពង្រីកកំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ ហើយនៅឆ្នាំ ២០៣០ កប៉ាល់ប៉ាស៊ីហ្វិក ផ្ទុកទំនិញរាប់ម៉ឺនតោន អាចចូលចតនៅកម្ពុជាបានហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងសំណេះ​សំណាល តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅថ្ងៃទី ២២ ខែឧសភានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា  រដ្ឋាភិបាលបានរៀបចំផែនការមេ ជំរុញខេត្តជាប់សមុទ្រ ជាពិសេសខេត្តព្រះសីហនុ ហើយការពង្រីកកំពង់ផែ ធ្វើយ៉ាងណាឱ្យកប៉ាល់ជាច្រើនដឹកជញ្ជូនចូលកម្ពុជាតែម្តង កាត់បន្ថយថ្លៃដឹកជញ្ជូន។ សម្តេចថ្លែងថា៖« ផែយើងឥឡូវ ១១.៥០ ម៉ែត្រ យើងកំពុងស្តារ កប៉ាល់ចូលចតទីនេះបានតែ ៤៥ភាគរយទេ កប៉ាល់ប៉ាស៊ីហ្វិកមួយចំនួនត្រូវឈប់ នៅផែប្រទេសជិតខាងដើម្បីផ្ទេរទំនិញ ប្តូរ​កប៉ាល់» ។

សម្តេចបន្តទៀតថា៖««ឥឡូវបន្តិចម្តងៗ យើងនឹងឈានទៅដល់ដំណាក់កាលទី១នៃផែយើងនឹងងង្រីកដល់ ១៤ម៉ែត្រ កន្លះ និងអាចឱ្យកប៉ាល់ ៩៣ ភាគរយនៃកប៉ាលប៉ាស៊ីហ្វិកចូលចតនៅផែយើង ហើយនៅឆ្នាំ ២០៣០ យើងអាចមានកប៉ាល់ទូទាំងពិភពលោកចូលបាន ។ បានន័យថាឈប់ពឹងទៅចតកន្លែងណាទៀតហើយ គឺចូលចតត្រង់តែម្តង ហើយកាត់បន្ថយនូវការដឹកជញ្ជូន»។

សម្តេចធិបតី បញ្ជាក់ថា កំណើនសេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុ ត្រូវបានរីកជាបន្តបន្ទាប់ ហើយការពង្រីកផែនេះ គឺជាការពង្រឹងខេត្តព្រះសីហនុ ដែលជាតំបន់សេដ្ឋកិច្ចមួយយ៉ាងសំខាន់ជាប៉ូលទី២ បន្ទាប់ពីភ្នំពេញ ដែលជាប៉ូលសេដ្ឋកិច្ចទី១។

បើតាមសម្តេចធិបតី នៅក្នុងខេត្តព្រះសីហនុ ចំនួនរោងចក្រសហគ្រាស បានកើនឡើងពី៦៩សហគ្រាស ជាមួយកម្មករនិយោជិតប្រមាណជាង១ម៉ឺននាក់ នៅឆ្នាំ២០០៨ រហូតដល់ ៣ ៨៣៣ សហគ្រាស ជាមួយកម្មករនិយោជិតខ្ទង់ ១១ម៉ឺននាក់ គិតត្រឹមខែមេសា ឆ្នាំ២០២៥នេះ ដោយទទួលបានប្រាក់ឈ្នួលសរុបប្រចាំឆ្នាំប្រមាណ ៣៥៩លានដុល្លារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម